ព័ត៌មាន

ថ្នាក់ដឹកនាំប្រទេសឡាវនិងកម្ពុជា អញ្ជើញធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc

រូបថតឧទាហរណ៍ (ប្រភព៖ chinhphu.vn)
 

នាព្រឹកថ្ងៃទី១១ ខែកុម្ភះ ឆ្នាំ២០២១ អគ្គលេខាបក្ស នៃគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លោក ថងលូនស៊ីសូលីត (Thongloun Sisoulith) បានអញ្ជើញធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្រ្តីវៀតណាម លោក  Nguyen Xuan Phuc។

នៅថ្ងៃដដែលនោះ ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្រ្តី វៀតណាម លោក  Nguyen Xuan Phuc ផងដែរ។

ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទទាំងនេះ ភាគីទាំងអស់បានសម្តែងក្ដីសោមនស្សរីករាយ ចំពោះសមិទ្ធិផលល្អនៃកិច្ចសហប្រតិបត្តិការក្នុងឆ្នាំកន្លងមក ព្រមទាំងកិច្ចខិតខំប្រឹងប្រែងរបស់ភាគីនីមួយៗ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងវៀតណាម - ឡាវ និងវៀតណាម - កម្ពុជាឱ្យកាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ។ ទន្ទឹមនឹងនេះ  អគ្គលេខាបក្ស នាយករដ្ឋមន្ត្រីឡាវ រួមទាំងប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា  ក៏បានអបអរសាទរចំពោះសមិទ្ធិផលលើគ្រប់វិស័យ ដែលវៀតណាមសម្រេចបានក្នុងឆ្នាំ២០២០ ក៏ដូចជា ជោគជ័យប្រកបដោយផ្លែផ្កានៃមហានស្និបាតលើកទី ១៣ របស់បក្សកុម្មុយនិស្តវៀតណាមផងដែរ។

ក្នុងត្រីមាសទី ១ ឆ្នាំ ២០២១ នាយករដ្ឋមន្រ្តីនៃប្រទេសទាំង៣ គឺ វៀតណាម ឡាវ និងកម្ពុជា គ្រោងនឹងមានកិច្ចសន្ទនាតាមប្រព័ន្ធវីដេអូជាមួយគ្នា ដើម្បីពិភាក្សាអំពីវិធានការណ៍នានា ក្នុងការនាំទំនាក់ទំនងនៃប្រទេសជិតខាងទាំងបីឱ្យឈានទៅសម្រេចបាននូវកម្ពស់ថ្មី និងរួមគ្នាអភិវឌ្ឍប្រកបដោយវិបុលភាពនិងរុងរឿងជានិរន្តន៍។ ក្នុងឱកាសចូលឆ្នាំប្រពៃណីថ្មី ឆ្នាំឆ្លូវត្រីស័ក ២០២១ អគ្គលេខាបក្សនៃគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ នាយករដ្ឋមន្រ្តីឡាវ លោកថងលូនស៊ីសូលីត  និងនាយករដ្ឋមន្រ្តីកម្ពុជា សម្តេច តេជោ ហ៊ុនសែន បានផ្ញើសារជូនពរឆ្នាំថ្មីប្រពៃណីដ៏ល្អប្រពៃជូនចំពោះបក្ស រដ្ឋ និងប្រជាជនវៀតណាមផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម


top