ព័ត៌មាន

ថ្នាក់ដឹកនាំបណ្តាប្រទេសផ្ញើសារនិងលិខិតអបអរសាទរជូនអគ្គលេខាបក្ស លោក តូ ឡឹម

ក្នុងឱកាសដែលលោកអគ្គលេខាបក្ស តូ ឡឹម ត្រូវបានគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម នីតិកាលទី ១៤ ឯកភាពដាច់ខាតជ្រើសតាំងបន្តកាន់តំណែងជាអគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិត្តវៀតណាមនីតិកាលទី១៤ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសឡាវ ចិន និងកម្ពុជា បានផ្ញើសារនិងលិខិតអបអរសាទរ។
ប្រធានរដ្ឋសភា លោក ត្រិន ថាញ់មិន លេខាអចិន្ត្រៃយ៍នៃលេខាធិកាដ្ឋាន លោក ត្រិន កាំទូ និងប្រធានគណៈចាត់តាំងមជ្ឈិម លោក ឡេ មិញហឹង អបអរសាទរលោកអគ្គលេខាបក្ស តូ ឡឹម។ រូបថត៖ VOV

នៅក្នុងលិខិតអបអរសាទរ អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លោក Thongloun Sisoulith បានសង្កត់ធ្ងន់ថា ការដែលលោកអគ្គលេខាបក្ស តូ ឡឹមត្រូវបានបោះឆ្នោតជ្រើសតាំងសារជាថ្មីកាន់តំណែងអគ្គលេខាបក្សមួយអាណត្តិទៀត បង្ហាញពីការជឿទុកចិត្ត និងការវាយតម្លៃខ្ពស់របស់បក្ស រដ្ឋ និងប្រជាជនវៀតណាម ចំពោះការចូលរួមចំណែកដ៏ធំធេងអំពីបញ្ញា គុណសម្បត្តិ និងបទពិសោធន៍ដ៏សម្បូរបែបរបស់លោកអគ្គលេខាបក្សក្នុងការដឹកនាំ និងបណ្តាការណែនាំក្នុងរយៈពេលកន្លងមក។ លោកបានបញ្ជាក់ថា លោកនឹងបន្តថែរក្សា ការពារ និងបង្កើនទំនាក់ទំនងមិត្តភាពដ៏មហិមា សាមគ្គីភាពពិសេស កិច្ចសហប្រតិបត្តិគ្រប់ជ្រុងជ្រោយ និងផ្សាភ្ជាប់យុទ្ធសាស្ត្រឡាវ-វៀតណាម។

សារជូនពររបស់អគ្គលេខាគណៈកម្មាធិការមជ្ឈិមនៃបក្សកុម្មុយនិស្តចិន ប្រធានរដ្ឋសាធារណរដ្ឋប្រជាមានិតចិន លោក ស៊ី ជីនពីង បានសរសេរថា “ចិន និងវៀតណាម គឺជាប្រទេសជិតខាងសង្គមនិយម  ជាសហគមន៍ចែករំលែកអនាគត ដែលមានអត្ថន័យយុទ្ធសាស្ត្រ។ ខ្ញុំគោរពយ៉ាងជ្រាលជ្រៅចំពោះទំនាក់ទំនងរវាងបក្សទាំងពីរ និងប្រទេសទាំងពីរ ចិន និងវៀតណាម ហើយត្រៀមខ្លួនរួចជាស្រេចដើម្បីរួមជាមួយលោកអគ្គលេខាបក្ស បង្កើនការផ្លាស់ប្តូរយុទ្ធសាស្ត្រ លើកកម្ពស់មិត្តភាពប្រពៃណី ជំរុញយ៉ាងរឹងមាំ នូវបុព្វហេតុនៃសង្គមនិយម និងដឹកនាំកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រដ៏ទូលំទូលាយ ហើយការកសាងសហគមន៍ចែករំលែកអនាគតចិន-វៀតណាម  សម្រេចបានលទ្ធផលដ៏ធំធេងជាបន្តបន្ទាប់ នាំមកនូវអត្ថប្រយោជន៍កាន់តែច្រើនដល់ប្រជាជននៃប្រទេសទាំងពីរ និងចូលរួមចំណែកជាវិជ្ជមានដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍដ៏រុងរឿងនៅក្នុងតំបន់ និងពិភពលោក។”

នៅក្នុងលិខិតអបអរសាទរ  ព្រះមហាក្សត្រកម្ពុជា ព្រះបាទនរោត្តម សីហមុនី បានផ្ញើព្រះរាជសារជូនពរដ៏ស្មោះស្ម័គ្របំផុត ជូនចំពោះអគ្គលេខាបក្សលោកតូ ឡឹម ដោយសម្តែងទំនុកចិត្តថា ក្រោមការដឹកនាំរបស់លោកអគ្គលេខាបក្ស វៀតណាមនឹងសម្រេចបាននូវភាពជោគជ័យ និងការអភិវឌ្ឍដ៏ធំធេងលើគ្រប់វិស័យ ខណៈពេលដែលរក្សាបាននូវតួនាទីដ៏សំខាន់របស់ខ្លួននៅក្នុងតំបន់ និងពិភពលោក។ ក្នុងពេលជាមួយគ្នានោះ ប្រធានគណបក្សប្រជាជនកម្ពុជាសម្តេចហ៊ុន សែន បានផ្ញើសារជូនពរ ជូនចំពោះលោកអគ្គលេខាបក្ស តូ ឡឹម; បង្ហាញពីទំនុកចិត្តថា ដោយមានកិច្ចខិតខំប្រឹងប្រែងរួម ទំនាក់ទំនងអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការដ៏ទូលំទូលាយ និងនិរន្តរភាព យូរអង្វែងរវាងបក្សទាំងពីរ និងប្រទេសទាំងពីរ វៀតណាម និងកម្ពុជា នឹងបន្តអភិវឌ្ឍកាន់តែស៊ីជម្រៅថែមទៀត៕


top