
ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang ទទួលជួបសន្ទនាជាមួយរដ្ឋមន្ត្រី FAR
ឧត្តមសេនីយ៍ឯក Leopoldo Cintra Frias (រូបថត៖VOV)
នាថ្ងៃទី២៣ ខែមិនា ឆ្នាំ២០១៧ នៅរដ្ឋធានីហាណូយ អគ្គលេខាបក្សកុម្មុយនីស្តវៀតណាម លោក Nguyen Phu Trong បានអញ្ជើញទទួលជួបសន្ទនា ជាមួយគណៈប្រតិភូជាន់ខ្ពស់ នៃក្រសួងបណ្ដាកម្លាំងប្រដាប់អាវុធបដិវត្តន៍ (FAR) គុយបាដឹកនាំដោយឧត្តមសេនីយ៍ឯក Leopoldo Cintra Frias រដ្ឋមន្រ្តីក្រសួងបណ្ដាកម្លាំង ប្រដាប់អាវុធបដិវត្តន៍គុយបាដែលកំពុងមកបំពេញទស្សនកិច្ចមិត្តភាពនៅវៀតណាម។ អគ្គលេខាបក្សលោក Nguyen Phu Trong ជឿជាក់ថា ដំណើរទស្សនកិច្ចលើកនេះនឹងរួមចំណែកជំរុញថែមទៀតនូវទំនាក់ទំនងមិត្តភាពប្រពៃណី សាមគ្គីភាពស្មោះត្រង់រវាងបក្សទាំងពីរ ប្រទេសទាំងពីរ ប្រជាជននៃប្រទេសទាំងពីរ ជាពិសេសរវាងកម្លាំងប្រដាប់អាវុធវៀតណាម-គុយបា។ រីឯខ្លួនវិញ ឧត្តមសេនីយ៍ឯក Leopoldo Cintra Frias ចាត់ទុកថា រាល់សមិទ្ធិដែលវៀតណាម ទទួលបានក្នុងបុព្វហេតុផ្លាស់ប្ដូរថ្មី កសាងលទ្ធិសង្គមនិយម គឺជាបទពិសោធន៍ដ៏ថ្លៃថ្នូរ ដើម្បីប្រជាជនគុយបាពិគ្រោះយោបល់ក្នុងដំណើរការអនុវត្តគោលជំហរ ធ្វើបច្ចុប្បន្នកម្មរូបសណ្ឋានអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកិច្ច។
នាថ្ងៃដដែល ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang បានញ្ជើញទទួលជួបសន្ទនា ជាមួយគណៈប្រតិភូជាន់ខ្ពស់ នៃក្រសួងបណ្ដាកម្លាំងប្រដាប់អាវុធបដិវត្តន៍ (FAR) គុយបា។នៅទីនេះ លោកប្រធានរដ្ឋបានវាយតំលៃខ្ពស់ ចំពោះទំនាក់ទំនងសហប្រតិបតិ្តការ លើច្រើនវិស័យរវាង FAR ជាមួយក្រសួងការពារប្រទេសវៀតណាម នាពេលកន្លងទៅ ព្រមទាំងអះអាងថា នឹងបង្កលក្ខណៈងាយស្រួលដើម្បីទំនាក់ទំនងការពារជាតិ រវាងប្រទេសទាំងពីរបន្តអភិវឌ្ឍន៍នាពេលខាងមុខ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម