ព័ត៌មាន

ថ្នាក់ដឹកនាំបក្សនិងរដ្ឋអញ្ជើញចូលប្រាង្គតម្កល់សពគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ

អញ្ជើញចូលរួមក្នុងពិធីនេះមានវត្តមាន លោកប្រធានរដ្ឋ Vo Van Thuong លោកនាយករដ្ឋមន្ត្រី Pham Minh Chinh លោក ប្រធានរដ្ឋសភា Vuong Dinh Hue; ថ្នាក់ដឹកនាំគណៈកម្មាធិការ ក្រសួង ស្ថាប័ន និង អង្គការមហាជនមជ្ឈិម...
ថ្នាក់ដឹកនាំ អតីតថ្នាក់ដឹកនាំបក្ស រដ្ឋ និងគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម បានដាក់កម្រងផ្កា និងប្រាង្គតម្កល់សពគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ។ (រូបថត៖ VGP/Nhat Bac)

ក្នុងឱកាសអបអរសាទរខួបលើកទី៧៨ ទិវាបុណ្យឯករាជ្យជាតិនៃសាធារណរដ្ឋ សង្គមនិយមវៀតណាម (ថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៤៥ - ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៣) នា ព្រឹកថ្ងៃទី៣១ ខែសីហា ថ្នាក់ដឹកនាំ អតីតថ្នាក់ដឹកនាំបក្ស និងរដ្ឋវៀតណាម រួមជាមួយ ក្រសួង ស្ថាប័ន និងទីក្រុងហាណូយ បានមកដាក់កម្រងផ្កា និងចូលប្រាង្គតម្កល់សព គោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ។ អញ្ជើញចូលរួមក្នុងពិធីនេះមានវត្តមាន លោកប្រធានរដ្ឋ Vo Van Thuong លោកនាយករដ្ឋមន្ត្រី Pham Minh Chinh លោក ប្រធានរដ្ឋសភា Vuong Dinh Hue; ថ្នាក់ដឹកនាំគណៈកម្មាធិការ ក្រសួង ស្ថាប័ន និង អង្គការមហាជនមជ្ឈិម... កម្រងផ្ការបស់គណៈប្រតិភូ មានពាក្យថា “ដឹងគុណលោក ប្រធានហូជីមិញដ៏មហិមារជារៀងរហូត”។
នៅចំពោះមុខវិញ្ញាណក្ខន្ធរបស់លោកប្រធានហូជីមិញ ថ្នាក់ដឹកនាំបក្ស និងរដ្ឋ បានសំដែងនូវការដឹងគុណ ហើយគោរពរំលឹកគុណូបការៈដ៏ធំធេងរបស់លោកប្រធាន ហូជីមិញចំពោះបុព្វហេតុរំដោះប្រជាជាតិ ឯកភាពប្រទេសជាតិ និងកសាងមាតុភូមិ សង្គមនិយមវៀតណាម៕

top