ព័ត៌មាន

ថ្នាក់ដឹកនាំបក្សនិងរដ្ឋវៀតណាមអញ្ជើញទៅជូនពរបុណ្យតេតនៅតាមតំបន់

 នាថ្ងៃទី២៨ ខែមករា ឆ្នាំ ២០១៩ សមាជិកការិយាល័យនយោបាយ លេខាមជ្ឈឹមបក្ស ប្រធាន​គណៈកម្មាធិការ​ឃោសនា​អប់រំមជ្ឈឹម​វៀត​ណាម​លោក Vo Van Thuong រួមជាមួយគណៈប្រតិភូរដ្ឋសភាម​ណ្ឌលខេត្ត Dong Nai បានអញ្ជើញ​ទៅសាកសួរ សុខទុក្ខនិងជូនអំណោយចំពោះ​បណ្ដាគ្រួសារគោលនយោបាយ​នៅស្រុ​ក Nhon Trach ខេត្ត Dong​ Nai។
 
លោក Vo ​Van Thuong បានអបអរសាទរចំពោះរាល់ សមិទ្ធផលដែលបក្សភាគ អាជ្ញាធរនិងប្រជាជនស្រុក Nhon Trach សម្រេច​បាន នាពេលកន្លងទៅ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ជាពិសេសគឺការងារថែទាំដល់ គ្រួសារគោល​នយោបាយ​៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 


top