ព័ត៌មាន

ថ្នាក់ដឹកនាំបក្សនិងរដ្ឋវៀតណាម ផ្ញើសារអបអរសាទរបុណ្យចូលឆ្នាំថ្មីរបស់កម្ពុជានិងពិធីបុណ្យ Bun Pi May នៃប្រទេសឡាវ

ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីរបស់កម្ពុជានិងពិធីបុណ្យ Bun Pi May របស់ឡាវ អគ្គលេខាមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong បានផ្ញើលិខិតអបអរសាទរនិងកន្ត្រកផ្កាជូនចំពោះ ប្រធានគណបក្សប្រជាជនកម្ពុជា នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងអគ្គលេខាបក្សមជ្ឈឹមគណៈកម្មាធិការប្រជាជនបដិវត្តន៍ឡាវ ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លោក ថងលូន ស៊ីសូលីត។
  អគ្គលេខាបក្ស លោក Nguyen Phu Trong (រូបថត៖ TTXVN)  

ក្នុងលិខិតអបអរសាទរផ្ញើជូនប្រធានគណបក្សប្រជាជនកម្ពុជា នាយករដ្ឋមន្ត្រី សម្តេចតេជោ ហ៊ុន សែន អគ្គលេខាបក្ស លោក Nguyen Phu Trong បានអបអរសាទរប្រជាជនកម្ពុជាក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីកម្ពុជា អគ្គលេខាបក្សលោក Nguyen Phu Trong បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលលើគ្រប់វិស័យនៃទំនាក់ទំនងកិច្ចការផ្ទៃក្នុងនិងកិច្ចការបរទេសដែលកម្ពុជាសម្រេចបានក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ; ទន្ទឹមនឹងនោះ លោកជឿជាក់ថា ប្រជាជនកម្ពុជានឹងបន្តសម្រេចបាននូវសមិទ្ធិផលថ្មីៗ និងធំធេងជាច្រើនទៀត ក្នុងការកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ។ ជាងនេះទៅទៀត រៀបចំការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នៅឆ្នាំ២០២២ និងបំពេញតួនាទីជាប្រធានអាស៊ានដោយជោគជ័យក្នុងឆ្នាំ២០២២នេះ។

ក្នុងលិខិតអបអរសាទរជូនចំពោះអគ្គលេខាបក្សនិងជាប្រធានរដ្ឋឡាវ លោក Thongloun Sisoulith, អគ្គលេខាបក្ស លោក Nguyen Phu Trong បានជឿជាក់ថា ប្រជាជនឡាវនឹងបន្តសម្រេចបានសមិទ្ធិផលថ្មី និងធំធេងជាច្រើនក្នុងដំណើរការផ្លាស់ប្តូរថ្មី និងអនុវត្តន៍ប្រកបដោយជោគជ័យនូវសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១១ របស់បក្សប្រជាជនបដិវត្តន៍ឡាវ និងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ៥ឆ្នាំលើកទី៩ កសាងប្រទេសឡាវប្រកបដោយសន្តិភាព ឯករាជ្យ ប្រជាធិបតេយ្យ ឯកភាព និងវិបុលភាពតាមគោលដៅសង្គមនិយម។ អគ្គលេខាបក្ស លោក Nguyen Phu Trong បានអះអាងថា បក្ស រដ្ឋ និងប្រជាជនវៀតណាមនឹងខិតខំប្រឹងប្រែងអស់ពីសមត្ថភាព រួមជាមួយបក្ស រដ្ឋ និងប្រជាជនឡាវ ដើម្បីអភិរក្ស ការពារ និងពូនជ្រុំទំនាក់ទំនងសាមគ្គីភាពពិសេសវៀតណាម ឲ្យកាន់តែអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាថែមទៀត នាំមកផលប្រយោជន៍សម្រាប់ប្រជាជននៃប្រទេសនីមួយៗ ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍន៍ក្នុងតំបន់ និងក្នុងពិភពលោក។

ក្នុងឱកាសនេះ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ប្រធានរដ្ឋសភា លោក Vuong Dinh Hue សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃលេខាធិការដ្ឋានលោក Vo Van Thuong បានផ្ញើកន្ត្រកផ្កានិងលិខិតអបអរសាទរចំពោះថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសកម្ពុជានិងឡាវផងដែរ៕


top