ព័ត៌មាន

ថ្នាក់ដឹកនាំបក្សនិងរដ្ឋជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោត៖ ការអភិវឌ្ឍសេដ្ឋកិច្ច ត្រូវតផ្សាភ្ជាប់ទៅនឹងការធានាសុខុលភាពសង្គម


 អនុប្រធានអចិន្រ្តៃយ៍រដ្ឋសភាវៀតណាមលោកស្រី Tong Thi Phong នៅក្នុងជំនួបប្រាស្រ័យជាមួយអ្នកបោះឆ្នោត (រូបថត៖ VOV)

 នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ​២០១៨ ថ្នាក់ដឹកនាំបក្ស រដ្ឋវៀតណាមរួមជាមួយគណៈប្រតិភូ សមាជិក​សភា​នៃ​ខេត្ត​ក្រុង​ជាច្រើន​ បានរៀបចំជំនួបប្រាស្រ័យជាមួ​យអ្នបោះឆ្នោត ដើម្បីជូន​ដំណឹង​អំពីលទ្ធផល​នៃសម័យ​ប្រជុំលើក​ទី៦​ រដ្ឋសភានីតិកាលទី១៤​ ក៏ ដូចជាផ្ទៀងស្ដាប់ការផ្ដល់ម​តិ​របស់អ្នកបោះឆ្នោតផងដែ​រ។
 
អនុប្រធាន​អចិន្រ្តៃយ៍រដ្ឋសភាវៀតណាមលោកស្រី Tong Thi Phong និង ក្រុមការ​ងារ​បាន​ជួប​ប្រាស្រ័យ​ជាមួយ​អ្នកបោះ​ឆ្នោត​នៅស្រុក Yen Chau ខេត្ត Son La ភាគខាងជើងវៀតណាម។ អញ្ជើញថ្លែ​ងនៅទីនេះ លោក​ស្រី Tong Thi Phong បានស្នើអោយស្រុក Yen Chau បន្តពង្រីកស្មារតីសាមគ្គីភាពដើម្បី អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម រក្សា​សន្តិ​សុខការពារជាតិ និងអនុវត្តន៍កិច្ចការបរទេស អោយបានល្អ។ ក្នុងឱកាសនេះ អនុប្រធាន​រដ្ឋសភា​លោក​ស្រី Tong Thi Phong បានប្រគល់ប្រាក់ឧបត្ថម្ភប្រមាណ៣០០ លានដុងជូនចំពោះគ្រួសារដែលមាន ស្ថាន​ភាព​រស់​នៅលំបាកនៅស្រុក Yen Chau។
 
ក្នុង​ពេលជាមួយគ្នានោះ ប្រធានគណៈកម្មាធិការឃោសនានិងអប់រំមជ្ឈឹម លោក Vo Van Thuong និង​គណៈ​ប្រតិភូ​សមាជិកសភាមណ្ឌលខេត្ត Dong Nai បានជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតនៅស្រុក Vinh Cuu និង​ទីក្រុង​ Bien Hoa។ លោក Vo Van Thuong បានអះអាងថា បក្សនិងរដ្ឋកំពុងយកចិត្តទុកដាក់ ជាពិសេស​និង​អនុវត្តន៍​យ៉ាងខ្លាំងក្លានូវកិច្ចការបង្ការប្រឆាំងអំពើ ពុក​រលួយ។ តាម លោកថា ​កិច្ចការនេះ​ចាំបាច់​ត្រូវ​មាន​តួនាទី​ជាអ្នក​សង្កេតការណ៍របស់ប្រជា​ជន ដើម្បីអាចទទួលបានប្រសិទ្ធភា​ពខ្ពស់​។
 
អញ្ជើញថ្លែងនៅក្នុងជំនួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតនៅស្រុក Duc Hoa ខេត្ត Long An ឧបនាយក​រដ្ឋមន្រ្តីវៀតណាម​លោក Truong Hoa Binh បាន អះអាងថា បក្ស រដ្ឋនិងរដ្ឋាភិបាល​នឹង​ជំរុញការ​អនុវត្ត​វិធានការ​ជាច្រើន​សំដៅរក្សា ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ការពារបរិយាកាសសុ​ខសន្តិភាពដើម្បីអភិវឌ្ឍន៍​ប្រទេស ជាតិ ​ពង្រឹងផែនមហាសាមគ្គីភាពទាំងមូល ក៏ដូ​ចជាបង្កើនកម្លាំងពលំនៃប្រព័ន្ធ នយោបាយទាំង​មូល សំដៅ​សម្រេច​ គោលដៅដែលបានដាក់ចេញក្នុង​ឆ្នាំ២០១៩ និងឆ្នាំក្រោយៗ​ទៀត៕​

 

តាម VOV5 - ​វិទ្យុសំឡេងវៀតណាម
 


top