ព័ត៌មាន

ថ្នាក់ដឹកនាំបក្សនិងរដ្ឋ អញ្ជើញចូលគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញក្នុងឱកាសខួបលើកទី ៥១ នៃទិវាបម្រួបបង្រួមជាតិ

ក្នុងឱកាសអបអរសាទរខួបលើកទី ៥១ នៃទិវារំដោះភាគខាងត្បូង និងបង្រួបបង្រួមជាតិ (៣០ មេសា ១៩៧៥ - ៣០ មេសា ២០២៦) នាព្រឹកថ្ងៃទី ២៨ ខែមេសា គណៈប្រតិភូនៃគណៈកម្មាធិការមជ្ឈិមបក្ស ប្រធានរដ្ឋ រដ្ឋសភា រដ្ឋាភិបាល និងគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម បានដាក់កម្រងផ្កា និងអញ្ជើញចូលប្រាង្គគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ។ គណៈប្រតិភូក៏បានអញ្ជើញអុជធូប និងរំលឹកវិញ្ញាណក្ខន្ធវីរជននៅវិមានវីរៈយុទ្ធជននៅផ្លូវបាក់សើន។
គណៈប្រតិភូថ្នាក់ដឹកនាំបក្ស រដ្ឋ និងអតីតថ្នាក់ដឹកនាំ ដឹកនាំដោយលោកអគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម ដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ (រូបថត៖ VGP)

អញ្ជើញចូលរួមពិធីមាន អគ្គលេខាបក្ស​ ប្រធានរដ្ឋ លោក តូ ឡឹម; នាយករដ្ឋមន្ត្រី លោក ឡេ មិញហ៊ឹង; ប្រធានរដ្ឋសភា ត្រឹន ថាញ់មិន… រួមជាមួយថ្នាក់ដឹកនាំនៃគណៈកម្មាធិការមជ្ឈិម ក្រសួង ស្ថាប័ន និងអង្គការនានា។ នៅចំពោះមុខវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ គណៈប្រតិភូបានរំលឹកដោយការគោរពចំពោះការរួមចំណែកដ៏ធំធេងរបស់លោកចំពោះបុព្វហេតុបដិវត្តន៍របស់បក្ស និងប្រទេសជាតិ។

អញ្ជើញដាក់កម្រងផ្កា និងអុជធូបរំលឹកវិញ្ញាណក្ខន្ធវីរយុទ្ធជននៅវិមានរំលឹកវិញ្ញាណក្ខ័ន្ធវីរជនជននៅលើផ្លូវបាក់សើន ថ្នាក់ដឹកនាំបក្ស និងរដ្ឋបានសម្តែងការរំលឹកដល់កុលបុត្រ កុលធីតារបស់ប្រទេសជាតិ ដែលពលីដើម្បីឯករាជ្យ និងសេរីភាពនៃមាតុភូមិ និងសុភមង្គលរបស់ប្រជាជន៕


top