ព័ត៌មាន

ថ្នាក់ដឹកនាំបក្ស រដ្ឋាភិបាល និងរដ្ឋសភា អញ្ជើញចុះសួរសុខទុក្ខ និងជូនពរបុណ្យតេតនៅតាមមូលដ្ឋានមួយចំនួន

នារសៀលថ្ងៃទី ២២ ខែមករា អនុប្រធានរដ្ឋសភា លោក Tran Quang Phuong បានអញ្ជើញចុះសួរសុខទុក្ខនិងជូនពរបុណ្យតេតដល់ថ្នាក់ដឹកនាំ គណៈកម្មាធិការបក្សទីក្រុង Da Nang និងអង្គភាព កងកម្លាំងប្រដាប់អាវុធ កងទ័ពនៅភូមិសាស្ត្រទីក្រុង។
 

អនុប្រធានរដ្ឋសភាលោក Nguyen Duc Hai និងគណៈប្រតិភូ ជូនអំណោយដល់នាយទាហាន យុទ្ធជននៅច្រកទ្វារព្រំដែនអន្តរជាតិ Bo Y ។ (រូបថត៖ VOV)

អញ្ជើញទៅទស្សនាបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន នគរបាលទីក្រុង និងបញ្ជាការដ្ឋានកងទ័ពទីក្រុង Da Nang បញ្ជាការដ្ឋានកងទ័ពជើងទឹកភូមិភាគទី ៣ និងសាជីវកម្ម Song Thu លោកអនុប្រធានរដ្ឋសភាមានបំណងចង់ឲ្យអង្គភាពនគរបាលនិងកងទ័ព ត្រៀមខ្លួនជាស្រេចក្នុងការប្រយុទ្ធ ធានាការរក្សាឲ្យបាននូវកម្លាំងកងទ័ព ក្នុងអំឡុងពេលបុណ្យតេត បំពេញភារកិច្ចជំនាញផង និងត្រៀមខ្លួនជាស្រេចដើម្បីឆ្លើយតបនឹងជំងឺរាតត្បាតកូវីដ­­-១៩ នៅពេលដែលស្ថានភាពជំងឺមានការវិវឌ្ឍយ៉ាងស្មុគស្មាញជាង។ អង្គភាពទាំងអស់ត្រូវយកចិត្តទុកដាក់ ថែរក្សាអាយុជីវិតរបស់នាយទាហាន និងយុទ្ធជនដែលកំពុងបំពេញកាតព្វកិច្ច។

នាថ្ងៃដដែល អនុប្រធានរដ្ឋសភា លោក Nguyen Duc Hai និងគណៈប្រតិភូរដ្ឋសភា បានប្រគល់អំណោយចំនួន ២០០កញ្ចប់ ជូនដល់ពលករដែលជួបការលំបាកនៃក្រុមហ៊ុនកៅស៊ូចំនួន ៤ នៅខេត្ត Gia Lai តាមរយៈកម្មវិធី “បុណ្យតេតជួបជុំដោយសុខដុម- និទាឃរដូវប្រកបដោយសុខុមាលភាព” រៀបចំឡើងដោយអគ្គសហភាពពលករវៀតណាម; ការសួរសុខទុក្ខនិងជូនអំណោយបុណ្យតេតដល់អ្នកបដិវត្តន៍ជើងចាស់ អតីតមេដឹកនាំខេត្ត Gia Lai និងក្រុមគ្រួសារមានគុណបំណាច់ដល់បដិវត្តន៍ ដែលកំពុងរស់នៅក្នុងទីក្រុង Pleiku; ចុះសួរសុខទុក្ខ និងប្រគល់អំណោយបុណ្យតេតដល់ប្រជាជននៅភូមិ Lek ឃុំ Bo Y ស្រុក Ngoc Hoi  ខេត្ត Kontum; ចុះសួរសុខទុក្ខនិងជូនពរបុន្យតេត និងលើកទឹកចិត្តដល់នាយទាហាន និងយុទ្ធជននៅច្រកទ្វារព្រំដែនអន្តរជាតិ  Bo Y។

នៅខេត្ត Tuyen Quang ប្រធានក្រុមប្រឹក្សាទ្រឹស្ដីមជ្ឈិម លោក Nguyen Xuan Thang និងគណៈប្រតិភូ បានអញ្ជើញចូលរួមកម្មវិធីប្រគល់អំណោយបុណ្យតេត របស់ថ្នាក់ដឹកនាំបក្ស រដ្ឋ និងរណសិរ្យមាតុភូមិវៀតណាម ជូនដល់ក្រុមគ្រួសារគោលនយោបាយ ក្រុមគ្រួសារមានគុណបំណាច់ដល់បដិវត្តន៍ និងប្រជាជនជួបការលំបាកនៅខេត្ត Tuyen Quang ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំខាល ចត្វាស័ក ២០២២។ ក្នុងកម្មវិធីនេះ បានប្រគល់អំណោយចំនួនជាង ១០០កញ្ចប់ ជូនដល់តំណាងក្រុមគ្រួសារគោលនយោបាយ គ្រួសារក្រីក្រ និងពលករ កម្មករ ដែលមានស្ថានភាពលំបាក រងផលប៉ះពល់ដោយសារជំងឺកូវីដ-១៩។ អ្នកឧបត្ថម្ភបានប្រគលជូននិងជួយឧបត្ថម្ភនូវ ផ្ទះមេតាធម៌ និងជំរកសហជីពចំនួន១០ខ្នង ដែលមានតម្លៃសរុប ៥០០លានដុង៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម



top