ព័ត៌មាន

ថ្នាក់ដឹកនាំបក្ស រដ្ឋអញ្ជើញចូលគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញនៅវិមានតម្កល់សពនាឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំជូត ទោស័ក ២០២០

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំជូត ទោស័ក នាព្រឹកថ្ងៃទី ២២ ខែមករា គណៈប្រតិភូនៃគណៈកម្មាធិការមជ្ឈឹមបក្ស រដ្ឋសភា ប្រធានរដ្ឋ រដ្ឋាភិបាលនិងគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិ​វៀតណាម​ បានអញ្ជើញដាក់កម្រងផ្កានិងចូលគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញនៅឯវិមានតម្កល់ សព។

ថ្នាក់ដឹកនាំបក្សនិងរដ្ឋអញ្ជើញចូលគោរពវិញ្ញាណ ក្ខ័ន្ធលោកប្រធានហូជីមិញ

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc, ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan និងប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិ វៀត ណាមលោក Tran Thanh Man បានចូលរួមក្នុងពិធីនេះ។
បន្ទាប់មក គណៈប្រតិភូបានដាក់កម្រងផ្កាដើម្បីរំលឹកដល់វិញ្ញាណក្ខ័ន្ធវីរៈយុទ្ធជនពលីនៅវិមានអនុស្សាវរីយ៍បណ្តា​វីរៈយុទ្ធជន នៅផ្លូវ Bac Son នៃទីក្រុងហាណូយ។

ក៏នាព្រឹកថ្ងៃទី ២២ ខែមករា ថ្នាក់ដឹកនាំបក្សនិងរដ្ឋ បានអញ្ជើញមកដាក់កម្រងផ្កានិងថ្វាយធូបទានគោរពវិញ្ញាណក្ខ័ន្ធបដិវត្តន៍ជើងចាស់ និងវីរៈយុទ្ធជនពលីនៅទីបញ្ចុះ សព Mai Dich - ហាណូយផងដែរ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top