ព័ត៌មាន

ថ្នាក់ដឹកនាំបក្ស រដ្ឋ អញ្ជើញចូលវិមានតម្កល់សពគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញក្នុងឱកាសរំលឹកខួបលើកទី៧៣នៃទិវាបុណ្យជាតិថ្ងៃទី២កញ្ញា

ក្នុងឱកាសខួបលើកទី ៧៣ នៃទិវាបដិវត្តខែសីហា  (ថ្ងៃទី១៩ ខែសីហា ១៩៤៦-ថ្ងៃទី១៤ ខែសីហា ២០១៨) និងទិវាបុណ្យជាតិនៃសាធារណរដ្ឋសង្គមនិយម វៀតណាម (ថ្ងៃទី២កញ្ញាឆ្នាំ១៩៤៥-ថ្ងៃទី២កញ្ញាឆ្នាំ២០១៨)  នាព្រឹកថ្ងៃ ទី៣១ ខែសីហា ឆ្នាំ២០១៨ គណៈប្រតិភូនៃគណៈកម្មាធិការមជ្ឈិមបក្ស ប្រធានរដ្ឋ រដ្ឋសភា រដ្ឋាភិបាលនិងគណៈកម្មា ធិការរណសិរ្សមាតុភូមិវៀតណាម បានដាក់កម្រងផ្កានិងចូលវិមានតម្កល់សពគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជី មិញ។

ថ្នាក់ដឹកនាំបក្សនិងរដ្ឋអញ្ជើញទៅវិមានតម្កល់សពគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ (រូបថតៈ Nhat Bac)

អញ្ជើញចូលរួមក្នុងពិធីមានវត្តមាន៖ អគ្គលេខានៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយ និស្តវៀតណាម Nguyen Phu Trong;  អតីតលេខាបក្ស លោក  Le Kha Phieu, លោក  Nong Duc Manh; ប្រធានរដ្ឋ លោក Tran Dai Quang; អតីតប្រធានរដ្ឋ លោក  Tran Duc Luong; នាយករដ្ឋមន្ត្រី រដ្ឋាភិបាល លោក Nguyen Xuan Phuc; អតីតនាយករដ្ឋមន្ត្រី លោក Nguyen Tan Dung;  ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan; អតីតប្រធានរដ្ឋសភា លោក Nguyen Van An និងប្រធានគណៈ កម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមលោក Tran Thanh Man ។

កម្រងផ្ការបស់គណៈប្រតិភូបានសរសេរថា  “រំលឹកដល់គុណូបការៈរបស់លោកប្រធានហូជីមិញដ៏មហិមាជានិច្ចកាល​”។  ដោយការដឹងគុណគ្មានដែនកំណត់នោះ ថ្នាក់ដឹកនាំរបស់បក្សនិងរដ្ឋបានគោរពរំលឹកវិញ្ញាណក្ខ័ន្ធរបស់លោក​ប្រធានហូជីមិញជាអគ្គមគ្គុទេសដ៏ឈ្លាតវៃ វីរៈបុរសរំដោះជាតិ និងជាអ្នកអក្សរសាស្ត្រល្បីឈ្មោះរបស់ពិភព លោក។

បន្ទាប់មកប្រតិភូនៃគណៈកម្មាធិការមជ្ឈឹមបក្ស ប្រធានរដ្ឋ រដ្ឋសភា រដ្ឋាភិបាល គណៈ កម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមបានដាក់កម្រងផ្កា រំលឹកដល់វិញ្ញាណក្ខ័ន្ធយុទ្ធជនពលី នៅវិថី Bac Son នៃទីក្រុងហាណូយ។ កង្រងផ្កាបានសរសេរថា “ដឹងគុណូបការៈរបស់យុទ្ធជនពលីជានិច្ច”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top