ព័ត៌មាន

ថ្នាក់ដឹកនាំបក្ស រដ្ឋ អញ្ជើញចុះមូលដ្ឋានជូនពរបុណ្យតេត

នាថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ អនុប្រធានរដ្ឋសភាវៀតណាម លោក Tran Quang Phuong បានអញ្ជើញទៅសួរសុខទុក្ខ និងជូនអំណោយដល់គ្រួសារគោលនយោបាយ និងពលករនិយោជិតដែលមានស្ថានភាពលំបាក និងជូនពរឆ្នាំថ្មីដល់កម្មាភិបាល យុទ្ធជន នៃកងកំលាំងប្រដាប់អាវុធដែលកំពុងបំពេញភារកិច្ចយាមប្រចាំការក្នុងអំឡុងបុណ្យតេត ឆ្នាំ ថោះបញ្ជស័ក ២០២៣ នៅខេត្ត Quang Tri។

អនុប្រធានរដ្ឋសភា លោក Tran Quang Phuong បានសង្កត់ធ្ងន់ថា៖ ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សហជីពខេត្តគ្រប់លំដាប់ថ្នាក់ ដែលតែងតែលើកកម្ពស់ប្រសិទ្ធភាព និងតួនាទីរបស់ខ្លួន ដឹកនាំសហជីពអនុវត្តសកម្មភាពជាក់ស្តែងជាច្រើន ដើម្បីថែរក្សាជីវភាពរបស់បុគ្គលិក និងលើកទឹកចិត្តដល់និយោជិត ជាពិសេសពលករក្រីក្រ ដើម្បីមនុស្សគ្រប់គ្នាអាចទទួលបុណ្យតេតគ្រប់គ្រាន់។ សកម្មភាពទាំងនេះមានសារៈសំខាន់ជាក់ស្តែងថែមទៀតនៅក្នុងបរិបទនៃការធ្លាក់ចុះនៃសេដ្ឋកិច្ច ហើយជីវភាពរបស់នៅរបស់ពលករកំពុងប្រឈមមុខនឹងការលំបាកជាច្រើន

ក្នុងពេលជាមួយគ្នានោះ គណៈប្រតិភូគណៈកម្មាធិការមជ្ឈិម ដឹកនាំដោយប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម លោក Do Van Chien នាថ្ងៃទី១៤ ខែមករា បានទៅសួរសុខទុក្ខ និងជូនពរបុណ្យតេតនៅឃុំ Mo Rai ស្រុក Sa Thay ខេត្ត Kon Tum

ក៏នៅថ្ងៃនេះ (១៤ មករា) គណៈប្រតិភូគណៈកម្មាធិការមជ្ឈិម ដឹកនាំដោយប្រធានគណៈកម្មាធិការឃោសនាអប់រំមជ្ឈិម លោក Nguyen Trong Nghia បានអញ្ជើញទៅសួរសុខទុក្ខ និងប្រគល់អំណោយបុណ្យតេតដល់គ្រួសារក្រីក្រ ពលករនិងកម្មករមានស្ថានភាពលំបាកនៅស្រុក Lai Vung ខេត្ត Dong Thap


top