ព័ត៌មាន

ថ្នាក់ដឹកនាំបក្ស និងរដ្ឋអបអរសាទរជនរួមជាតិកាន់សាសនាកាតូលិក ក្នុងឱកាសបុណ្យណូអែល ឆ្នាំ២០២២ និងឆ្នាំថ្មី ២០២៣

នារសៀលថ្ងៃទី ២១ ខែធ្នូ ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម លោក Do Van Chien បានអញ្ជើញចុះសួរសុខទុក្ខ និងអបអរសាទរចំពោះជនរួមជាតិកាន់សាសនាកាតូលិក ក្នុងឱកាសបុណ្យណូអែលនៅទីសំណាក់អាសឺវ៉ែក ខេត្ត Kon Tum។

 

នៅទីនេះ លោក Do Van Chien  បានបញ្ជាក់ថា៖ “យើងខ្ញុំសង្ឃឹមថា អាសឺវ៉ែក និងបុព្វជិកនៅបណ្តាតំបន់កាន់សាសនា លើកទឹកចិត្តបងប្អូនសាសនិក បន្តពង្រីកសមិទ្ធិផលដែលសម្រេចបានក្នុងរយៈពេលកន្លងទៅ។ បន្តរួមវិភាគទាន ជាមួយរដ្ឋាភិបាល និងប្រជាជនបណ្តាជនជាតិក្នុងខេត្ត Kon Tum និងតំបន់កាន់សាសនាខេត្ត Kon Tum រួបរួមសាមគ្គីគ្នា រួមកម្លាំងកាយចិត្តដើម្បីអនុវត្តន៍បានល្អនូវគោលការណ៍ណែនាំ និងគោលមាគ៌ារបស់បក្ស គោលនយោបាយនិងច្បាប់របស់រដ្ឋ យ៉ាងម៉ឺងម៉ាត់ គោរពព្រះ និងស្នេហាជាតិ ក្លាយជាគំរូពលរដ្ឋឆ្នើម”។

នារសៀលថ្ងៃដដែល ប្រធាននាយកដ្ឋានចលនាមហាជន ឧត្តមសេនីយ៍ឯក Bui Thi Minh Hoai បានអញ្ជើញចុះសួរសុខទុក្ខ និងអបអរសាទរចំពោះទីសំណាក់អាសឺវ៉ែកខេត្ត Long Xuyen និងបុព្វជិកនៃតំបន់កាន់សាសនា Long Xuyen លោក Tran Van Toan; អបអរសាទរនិងជូនអំណោយដល់លោក អាសឺវ៉ែក Bui Tuan អាសឺវ៉ែក Tran Xuan Tieu អតីតអាសឺវ៉ែកនៃទីសំណាក់អាសឺវ៉ែក តំបន់កាន់សាសនា Long Xuyen។

 

ក៏នាថ្ងៃទី ២១ ខែធ្នូដែរ លោក Nguyen Van Nen លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញបានអញ្ជើញទៅទស្សនាទីសំណាក់អាសឺវ៉ែកទីក្រុង និងអបអរសាទរ អាសឺវ៉ែក Nguyen Nang អគ្គអាសឺវ៉ែកនៃទីសំណាក់អាសឺវ៉ែកតំបន់សាសនាទីក្រុង និងជាប្រធានក្រុមប្រឹក្សា​អាសឺវ៉ែក​វៀតណាម ក្នុងឱកាសបុណ្យណូអែលឆ្នាំ ២០២២ និង ឆ្នាំថ្មីឆ្នាំ ២០២៣។ តាងនាមបុព្វជិក  សាសនិកជនកាន់សាសនាកាតូលិកក្នុងទីក្រុង អាសឺវ៉ែក Nguyen Nang បានសង្កត់ធ្ងន់ថា ធនធានរបស់សមាគមសាសនិកជនកាតូលិកនិយាយដោយឡែក និងប្រជាជនទីក្រុងនិយាយរួម នៅតែមានធំធេងណាស់ និងដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍សហគមន៍; លោកជឿជាក់ថា ទីក្រុងហូជីមិញកំពុងអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា នាំមកនូវជីវភាពរស់នៅប្រកបដោយភាពរុងរឿង និងសុភមង្គលជូនប្រជាជន៕


top