ព័ត៌មាន

ថ្នាក់ដឹកនាំបក្ស និងរដ្ឋអញ្ជើញអុជធូបគោរពវិញ្ញាណក្ខន្ធលោកប្រធាន Ton Duc Thang

ក្នុងឱកាសរំលឹកខួបលើកទី ១៣៥ នៃថ្ងៃកំណើតរបស់លោកប្រធាន Ton Duc Thang (២០ សីហា ១៨៨៨-២០ សីហា ២០២៣) នាព្រឹកថ្ងៃទី ១៩ ខែសីហា លោកប្រធានរដ្ឋ Vo Van Thuong បានដឹកនាំគណៈប្រតិភូជាថ្នាក់ដឹកនាំ និងអតីតថ្នាក់ដឹកនាំបក្ស រដ្ឋ អញ្ជើញអុជធូបរំលឹកវិញ្ញាណក្ខន្ធ លោកប្រធាន Ton Duc Thang នៅកេរ្កិ៍ដំណែលជាតិពិសេសមណ្ឌលអនុស្សាវរីយ៍លោកប្រធាន Ton Duc Thang នៅឃុំ My Hoa Hung ទីក្រុង Long Xuyen ខេត្ត An Giang។

នៅវិមានរំលឹកវិញ្ញាណក្ខន្ធនោះ លោកប្រធាន Vo Van Thuong និងគណៈប្រតិភូបានអុជធូប ជូនផ្កានិងគោរពវិញ្ញាណក្ខន្ធលោកប្រធាន Ton Duc Thang  ដែលជាយុទ្ធជនមួយរូប ក្នុងចំណោមយុទ្ធជនដើមដំបូងនៃចលនាពលករ និងចលនាបដិវត្តអធនវៀតណាម។ លោកបានលះបង់ជីវិតទាំងស្រុងរបស់ខ្លូនជូនបុព្វហេតុបដិវត្តន៍ប្រជាជាតិ ប្រជាធិបតេយ្យជាតិប្រជាជន និងបដិវត្តន៍សង្គមនិយម។

នាព្រឹកថ្ងៃដដែល ក្នុងឱកាសរំលឹកខួបលើកទី ៧៨ ទិវាប្រពៃណីនៃកងកម្លាំងនគរបាលប្រជាជន (១៩ សីហា ១៩៤៥ - ១៩ សីហា ២០២៣) លោកប្រធានរដ្ឋ Vo Van Thuong បានអញ្ជើញទៅសាកសួរសុខទុក្ខ និងជួបធ្វើការជាមួយនគរបាលខេត្ត An Giang។ អញ្ជើញថ្លែងនៅទីនេះ លោកប្រធានរដ្ឋ Vo Van Thuong បានសង្កត់ធ្ងន់ថា៖ ដើម្បីទទួលបានសេចក្តីទុកចិត្ត និងសេចក្តីស្រឡាញ់របស់ប្រជាពលរដ្ឋយ៉ាងពិតប្រាកដ កងកម្លាំងនគរបាលត្រូវផ្តោតសំខាន់លើភារកិច្ច កសាង កងកម្លាំងស្អាតស្អំ និងខ្លាំងមាំមួនយ៉ាងពិតប្រាកដ។ អំពីសតិអារម្មណ៍ និងទស្សនៈ យើងគ្រប់គ្នាអាចនិយាយបាន ប៉ុន្តែការអនុវត្តជាក់ស្ដែងនូវប្រការនេះ ទាមទារឱ្យមានការខិតខំប្រឹងប្រែង សូម្បីតែការលះបង់របស់កម្មាភិបាល យុទ្ធជនគ្រប់រូប ដើម្បីកម្មាភិបាល និងកងកម្លាំងនគរបាលប្រជាជនម្នាក់ៗគឺជារូបភាពដ៏ស្រស់ស្អាត។  ប្រជាជនកាន់តែជឿជាក់លើកម្មភិបាលនិងកម្លាំងនគរបាលម្នាក់ៗ។ នេះគឺជាតម្រូវការដ៏សំខាន់ណាស់


top