ព័ត៌មាន

ថ្នាក់ដឹកនាំបក្ស និងរដ្ឋអញ្ជើញទៅគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ


 ថ្នាក់ដឹកនាំបក្ស និងរដ្ឋអញ្ជើញទៅគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ (រូបថត៖ TTXVN)
 

គណៈ​ប្រតិភូថ្នាក់ដឹកនាំបក្ស និងរដ្ឋបានអញ្ជើញទៅដាក់កម្រងផ្កា និងចូល គោរពវិញ្ញាណក្ខ័ន្ធ​លោក​ប្រធាន​ហូជីមិញ​​នៅវិមានតំកល់សព។

ក្នុង​ឱកាសរំលឹកខួបលើកទី ៤៥ នៃទិវារំដោះវៀតណាមភូមិភាគខាងត្បូង ឯកភាពប្រទេសជាតិ  (៣០ មេសា ឆ្នាំ ​១៩៧៥ - ៣០ មេសា ឆ្នាំ ២០២០) នាព្រឹកថ្ងៃទី ៣០ ខែមេសា គណៈប្រតិភូថ្នាក់ដឹកនាំបក្ស និង​រដ្ឋ​បាន​អញ្ជើញ​ទៅដា​ក់​កម្រងផ្កា និងចូល គោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញនៅវិមាន​តំកល់សព និងអុជ​ធូប រំលឹក​វិញ្ញាណក្ខ័ន្ធបណ្ដាវីវបុរស យុទ្ធជនពលីនៅវិមានរំលឹកវិញ្ញាណក្ខ័ន្ធបណ្ដាវីវបុរស យុទ្ធជននៅផ្លូវ Bac Son ទីក្រុង​ហាណូយ។ អញ្ជើញចូលរួមពិធីរំលឹកវិញ្ញាណក្ខ័ន្ធនេះមានវត្តមាននាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc និងថ្នាក់ដឹកនាំ អតីតថ្នាក់ដឹកនាំបក្សនិងរដ្ឋ។

បន្ទាប់​មក គណៈប្រតិភូបានអញ្ជើញដាក់កម្រងផ្កា អុជធូប រំលឹកវិញ្ញាណក្ខ័ន្ធបណ្ដាវីវបុរស យុទ្ធជន​ពលី​នៅ​វិធាន​រំលឹក​វិញ្ញាណក្ខ័ន្ធបណ្ដាវីវបុរស យុទ្ធជននៅផ្លូវ Bac Son អុជធូបនៅតំបន់បេតិកភណ្ឌព្រះរាជវាំង Thang Long និង​អញ្ជើញទៅទស្សនាកេដំណែលបដិវត្តន៍ ផ្ទះ ​និងផ្លូវក្រោមដី D67 ផងដែរ៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 


top