ព័ត៌មាន

ថ្នាក់ដឹកនាំនៃប្រទេសវៀតណាមបានផ្ញើសារទូលេខជូនពរគណៈកម្មធិការកណ្តាលបក្សប្រជាជនកម្ពុជា

ខ្លឹមសារទូរលេខនេះបានសរសេរថា៖

៤០ ឆ្នាំមុន ក្រោមការដឹកនាំឆ្លាតវៃ អង់អាចក្លាហានរបស់បក្សប្រជាជនកម្ពុជា រណសិរ្សសមាគ្គីសង្គ្រោះជាតិកម្ពុជា និងការជួយគាំទ្រយ៉ាងស្មោះត្រង់ ទាន់ពេលវេលា និងប្រសិទ្ធភាពពីមិត្តភក្តិអន្តរជាតិ ។ ប្រជាជនកម្ពុជាបានក្រោកឈរឡើង តស៊ូប្រឆាំង ហើយផ្តួលរលំពួកខ្មែរក្រហម នាថ្ងៃទី ០៧ ខែមករា ឆ្នាំ២០១៩។ បិទបញ្ចប់សម័យងងឹតបំផុតក្នុងប្រវត្តិសាស្ត្រកម្ពុជា និងបើកចេញសម័យកាលថ្មីសំរាប់ឯករាជ្យ ប្រជាធិបតេយ្យភាព សេរីភាព អព្យាក្រឹក និងអភិវឌ្ឍន៍។

បក្ស រដ្ឋនិងប្រជាជនវៀតណាមបានបញ្ជាក់អះអាង ធ្វើអស់កម្លាំងកាយចិត្ត រួមជាមួយបក្សប្រជាជនកម្ពុជា រដ្ឋ និងប្រជាជនកម្ពុជា ដើម្បីថែរក្សា ពង្រឹងនិងពង្រីកទំនាក់ទំនងភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ស្ថេរភាពយូរអង្វែងរវាងវៀតណាម - កម្ពុជា ដែលកាន់តែអភិវឌ្ឍន៍ប្រកប​ដោយឥតឈប់ឈរ។ ទំនាក់ទំនង​នេះ​នឹង​ពាំនាំមកវិបុលភាពដល់ប្រជាជននៃប្រទេសនិមួយៗ សន្តិភាព ស្ថេរភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ក្នុងតំបន់និងលើពិពភលោក។

ទីភ្នាក់ងារសារព័ត៌មានវៀតណាម /
កាសែតរូបភាពវៀតណាម


top