ព័ត៌មាន

ថ្នាក់ដឹកនាំនៃបណ្តាប្រទេសអបអរសាទរប្រធានរដ្ឋសភាលោក Tran Thanh Man

ប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា សម្តេចតេជោ ហ៊ុន សែន; ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា សម្តេច ឃួន សុដារី អញ្ជើញផ្ញើរលិខិតអបអរសាទរផងដែរ។
ប្រធានរដ្ឋសភាវៀតណាម លោក Tran Thanh Man ស្បថចូលកាន់តំណែង (រូបថត៖ TTXVN)

ក្នុងឱកាសដែលលោក Tran Thanh Man ត្រូវបានបោះឆ្នោតជ្រើសរើសជាប្រធានរដ្ឋសភានៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ក្នុងសម័យប្រជុំលើកទី៧ រដ្ឋសភានីតិកាលទី១៥ ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិនលោក Zhao Leji; ប្រធានរដ្ឋសភាឡាវលោក Saysomphone Phomvihane; ប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា សម្តេចតេជោ ហ៊ុន សែន; ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា សម្តេច ឃួន សុដារី; ប្រធានរដ្ឋសភារដ្ឋអំណាចប្រជាជនគុយបា Esteban Lazo Hernandez បានផ្ញើលិខិតអបអរសាទរ៕


top