ព័ត៌មាន

ថ្នាក់ដឹកនាំធនាគារពិភពលោកផ្ញើររបាយការណ៍ថ្មីៗបំផុតស្ដីពីសេដ្ឋកិច្ចសង្គម​វៀតណាម ជូនចំពោះ​នាយករដ្ឋមន្រ្តីវៀតណាម​លោក Nguyen Xuan Phuc


 នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc (ខាងស្ដាំ) បានអញ្ជើញទទួលជួបជាមួយនាយកជាតិនៃធនាគារពិភព លោក (WB) ប្រចាំវៀតណាមលោក Ousmane Dione។ (រូបថត៖ VGP)
 

នាថ្ងៃទី៥​ ខែមិថុនា ឆ្នាំ​២០១៩ នៅរដ្ឋធានីហាណូយ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញ​ទទួលជួប​ជាមួយនាយកជាតិនៃធ​នាគារ​ពិភព​​លោក (WB) ប្រចាំវៀតណាមលោ​ក Ousma​ne Dione។
 
អញ្ជើញ​ថ្លែងនៅទីនេះ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បាន អះអាងថា វៀតណាមាន​ទំនាក់​ទំនង​សហប្រតិ​បត្តិការ​ប្រកបដោយប្រសិទ្ធភាពជា មួយអង្គកា​រហិរញ្ញវត្ថុធំៗលើពិភព លោក ដែលក្នុងនោះមាន WB​ ផង​ដែរ​។ លោក បានជម្រាបថា សេដ្ឋកិច្ចវៀតណាមក្នុងឆ្នាំ២០១៨ បានរីកចម្រើនយ៉ាងខ្លាំងក្លានិង គ្រប់ជ្រុង​ជ្រោយ​ ហើ​យជីវភាពរស់នៅរបស់ប្រជាជនក៏ត្រូវបានលើ​កស្ទួយផង​​ដែរ។ លោកនាយ​ក​រដ្ឋមន្រ្តីបាន​លើក​ច្បាស់​ថា វៀតណា​មនឹងបន្តអភិវឌ្ឍឧស្សា ហកម្មដោយអនុវត្តន៍ បច្ចេ​កវិទ្យាខ្ពស់ ហើយមានគោលបំណងចង់អោយ​ WB ពិគ្រោះ​យោបល់សម្រាប់រដ្ឋាភិបាលវៀតណាមក្នុង​វិស័យនេះ។
 
ក្នុងឱកាសនេះ​ នាយកជាតិនៃធនាគារពិភពលោកប្រចាំវៀតណាមលោក Ousmane Dione បានប្រគល់ជូន​នាយក​រដ្ឋមន្រ្តី​វៀតណាមលោក Nguyen Xuan Phuc នូ​វរបាយការណ៍​ថ្មីបំផុត​ស្ដីពីស្ថានភាព​សេដ្ឋកិច្ចសង្គម​នៅ​វៀត​​ណាម​ ដែល WB ទើបនឹងបានសម្រេចរួច តា​មនោះ រួមចំណែកជួយអោយរដ្ឋាភិបា​លវៀត​ ណាម​មាន​ការ​វាយ​​តម្លៃ​ដ៏ត្រឹមត្រូវថែមទៀត​ចំពោះទិសដៅអភិវឌ្ឍនាពេលខាង​​មុខ៕​

 

តាម VOV5 - ​​វិទ្យុសំឡេង​វៀតណាម
 


top