ព័ត៌មាន

ថ្នាក់ដឹកនាំទីក្រុងហូជីមិញ ទទួលជួបប្រធានវិទ្យាស្ថានគុយបាមិត្តភាពជាមួយប្រជាជាតិនានា

នាយប់ថ្ងៃទី ១៣ ខែមេសា ឆ្នាំ២០១៨ លេខារងអចិន្ត្រៃយ៍គណៈកម្មាធិការបក្សទីក្រុងហូជីមិញ លោក Tat Thanh Cang បានទទួលជួបសន្ទនាជាមួយ លោក Fernando González Llort ប្រធានវិទ្យាស្ថានគុយបាមិត្តភាពជាមួយប្រជាជាតិនានា ដែលកំពុងមកបំពេញទស្សនកិច្ចការងារនៅទីក្រុងហូជីមិញ។

 ថ្នាក់ដឹកនាំទីក្រុងហូជីមិញ ទទួលជួបប្រធានវិទ្យាស្ថានគុយបាមិត្តភាពជាមួយប្រជាជាតិនានា

នៅក្នុងជំនួបនេះលោក Tat Thanh Cang បានអះអាងថា ទីក្រុងហូជីមិញ ជានិច្ចកាលរួមសាមគ្គី ប្រកៀកស្មាគ្នាជាមួយគុយបា ត្រៀមខ្លួនជាស្រេចខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត  ក្នុងការពូនជ្រុំពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ មិត្តភាពជាប្រពៃណី ដ៏ល្អប្រសើរ រវាងប្រទេសទាំងពីរ។

លោក Fernandez Gonzalez Llort បានសម្តែងនូវកី្តបំណងចង់បង្កើនកិច្ចសហប្រតិបត្តិការជាមួយទី​ក្រុង​ហូជីមិញ ដោយខំប្រឹងប្រែងយ៉ាងខ្លាំងក្លានិងពូនជ្រុំចំណងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរឲ្យកាន់​តែ​រីក​ចម្រើននិងប្រសិទ្ធិភាពផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top