ព័ត៌មាន

ថ្នាក់ដឹកនាំទីក្រុងហាណូយ និងទីក្រុងហូជីមិញអញ្ជើញទៅសួរសុខទុក្ខ ជូនពរ​បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិចំពោះអ្នកមុខអ្នកការសាសនា

នារសៀលថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ២០១៩ ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយលោក Nguyen Duc Chung បានអញ្ជើញទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មី ចំពោះសមាគមប្រូតេស្តង់វៀតណាម (ភាគខាងជើង) និងសមាគមប្រូតេស្តង់ទីក្រុងហាណូយ។

 ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយលោក Nguyen Duc Chung បានអញ្ជើញទៅសួរសុខទុក្ខ និងជូនពរ ឆ្នាំថ្មី ចំពោះសមាគមប្រូតេស្តង់វៀតណាម (ភាគខាងជើង) និងសមាគមប្រូតេស្តង់ទីក្រុងហាណូយ (kinhtedothi.vn)

អញ្ជើញថ្លែងនៅទីនេះ លោក Nguyen Duc Chung បានថ្លែងអំណរគុណចំពោះ លោកគ្រូប៉ាស្ទ័រសាសនិកប្រូតេស្ដង់​វៀតណាម (ភាគខាងជើង) ដែលជានិច្ចកាលរួមដំណើរជាមួយទីក្រុងក្នុងសកម្មភាពជាច្រើន រួមចំ​ណែក​ជួយ​ទីក្រុងសម្រចបានគោលដៅសេដ្ឋកិច្ច សង្គមលើគ្រប់ជ្រុងជ្រោយនាពេលកន្លងទៅ ជាពិសេសគឺសកម្មភាពថែទាំ ពិនិត្យ ព្យាបាលជម្ងឺជូនអ្នកក្ដីក្រ និងអ្នកមានស្ថានភាពរស់នៅលំបាកនៅទីក្រុង។

ចំណែកឯលោកគ្រូប៉ស្ទ័រ Nguyen Huu Mac ប្រធានសមាគម ប្រូតេស្តង់វៀតណាម (ភាគខាងជើង) បានឲ្យដឹងថា ប្រជាសាសនិកប្រូតេស្តង់នៅទីក្រុងមានក្ដីសប្បាយរីករាយនិងមោទនភាពអំពីសមិទ្ធិផលសេដ្ឋកិច្ច សង្គម​ដែលទីក្រុងទទួលបាននាពេលកន្លងទៅ។ ប្រជាសាសនិកប្រូតេស្តង់នឹងជានិច្ចកាលរួមដំណើរជាមួយទីក្រុង ចូលរួមចលនាប្រឡងប្រណាំងស្នេហាជាតិយ៉ាងសកម្ម ក៏ដូចជាបណ្ដាចលនាដែលរដ្ឋអំណាចបំផុសឡើងផងដែរ។

នៅទីក្រុងហូជីមិញនាព្រឹកថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ២០១៩ គណៈប្រតិភូនៃគណៈកម្មាធិការបក្ស ក្រុមប្រឹក្សាប្រជាជនគណៈកម្មាធិការប្រជាជននិងគណៈកម្មាធិការរណសិរ្សមាតុភូមិទីក្រុងដឹកនាំដោយ លេខាគណកម្មាធិការបក្សទី​ក្រុង​ លោក Nguyen Thien Nhan បានអញ្ជើញទៅសួរសុខទុក្ខនិងជូនពរឆ្នាំថ្មីចំពោះអ្នកមុខអ្នកការសាសនានៅទីក្រុងហូជីមិញ ផងដែរ៕

តាម VOV5- វិទ្យុសម្លេងវៀតណាម


top