ព័ត៌មាន

ថ្នាក់ដឹកនាំខេត្ត Khanh Hoa ជួបសន្ទនាជាមួយតំណាងបណ្ដាខឿនសេដ្ឋកិច្ច SOM 1


ថ្នាក់ដឹកនាំខេត្ត Khanh Hoa ជួបសន្ទនាជាមួយតំណាងបណ្ដាខឿនសេដ្ឋកិច្ច SOM 1

នារសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧ នៅទីក្រុង Nha Trang (ខេត្ត Khanh Hoa) នៅខាងក្រៅសន្និសីទលើកទិ១ បណ្ដាមន្ត្រីជាន់ខ្ពស់ វេទិកាសហប្រតិបត្តិការ​សេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វីក និងកិច្ចប្រជុំទាក់ទិននានា ថ្នាក់ដឹកនាំ​គណៈកម្មាធិការ​ប្រជាជនខេត្ត Khanh Hoa បានមានជំនួបសន្ទនាជាមួយតំណាងខឿន​សេដ្ឋកិច្ច​អាមេរិកនិងរុស្ស៊ី។ ជួបពិភាក្សាជាមួយប្រធានគណៈកម្មាធិការប្រតិភូអាមេរិក លោក Matthew J.Matthews លោក ​Le Duc Vinh ប្រធាន​គណៈ​កម្មា​​ធិ​កា​រ​ប្រជាជន​ខេត្ត Khanh Hoa មានគោលបំណងថា៖អង្គភាពអាជីវកម្មអាមេរិកនឹង​មក​ដល់ស្វែងយល់ សិក្សាស្រាវជ្រាវអំពីស្ថានភាពជាក់ស្ដែងកាន់តែច្រើនសំដៅ​ជំរុញការវិនិយោគ​​​នៅក្នុងតំបន់ ជាពិសេសនៅក្នុងតំបន់សេដ្ឋកិច្ចឈូងសមុទ្រ ​Van Phong។​ រីឯនៅក្នុងជំនួបសន្ទនាជាមួយ​ លោក Valery E.Sorokin មន្ត្រីជាន់​ខ្ពស់​នៃ​ខឿនសេដ្ឋកិច្ចរុស្ស៊ី លោក Le Duc Vinh បានចាត់ទុកថា៖ ត្រូវជំរុញថែមទៀត​ទំនាក់ទមនងរវាងសហគ្រាសរុស្ស៊ីជាមួយខេត្ត Khanh Hoa ជាពិសេសគឺក្នុង​វិស័យ​ដែលរុស្ស៊ីមានប្រៀបខ្លាំងនិងខេត្ត Khanh Hoa មានតម្រូវការ។ ​តំណាង​គណៈប្រតិភូខឿនសេដ្ឋកិច្ចអាមេរិកនិងរុស្ស៊ីបានអោយដឹងថា៖នឹងជំរុញទំនាក់​ទំនងសហប្រតិបត្តិការ អំពាវនាវអោយវិនិយោគិនជំរុញការស្រាវជ្រាវ និងជ្រើស​រើស​វិស័យវិនិយោគអោយសមស្របជាមួយសក្ដានុភាព ឧត្តមភាពរបស់ខេត្ត​ Khanh Hoa ។

តាមរបៀបវារះ ក្នុងសប្ដាហ៍នេះ ថ្នាក់ដឹកនាំគណៈប្រតិភូគណៈកម្មាធិការប្រជាជនខេត្ត Khanh Hoa បន្តមានជំនួបសន្ទនាជាមួយមន្ត្រីជាន់ខ្ពស់ តំណាង​ខឿនសេដ្ឋកិច្ចជាសមាជិកវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក ​ដែលបានចូលរួមសន្និសីទលើកទីមួយ បណ្ដាមន្ត្រីជាន់ខ្ពស់ នៃវេទិកា​សហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វីក៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម


top