ព័ត៌មាន

ថ្ងៃធ្វើការទី៤នៃសន្និបាតលើកទី១១គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមនីតិកាលទី១២

 នាថ្ងៃ​ទី១០ ខែតុលា ឆ្នាំ២០១៩ សន្និបាតលើកទី១១គណៈកម្មាធិការមជ្ឈឹម បក្សកុម្មុយនិស្ត វៀតណាមនីតិកាលទី១២បាន​ឈាន​ចូលថ្ងៃ​ធ្វើការ​ទី៤។
 
នាពេលព្រឹក អង្គសន្និបាត​បានពិភាក្សាអំពីរបាយការណ៍ស្ដីពីស្ថានភាពសេដ្ឋកិច្ច សង្គមឆ្នាំ២០១៩ ស្ថានភាព​ថវិការ​រដ្ឋ​ឆ្នាំ២០១៩ ផែនការអភិវឌ្ឍសេដ្ឋកិច្ចសង្គមឆ្នាំ ២០២០ គម្រោងថវិការរដ្ឋឆ្នាំ២០២០ និងផែនការហិរញ្ញវត្ថុ​ថវិការ​រយៈពេល​៣ឆ្នាំ ២០២០-២០២២។
 
នាពេលរសៀល​ គណៈកម្មាធិការមជ្ឈឹមបក្សរួមជាមួយបណ្ដាសមាជិកសភា ធ្វើការតាមក្រុម ដើម្បីពិភាក្សាអំពី​សេចក្ដី​ព្រាង​នៃរបាយការណ៍បូកសរុបការងារ កសាងបក្សនិងការអនុវ​ត្តលក្ខ័ន្តិកៈបក្ស​៕​

 

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម
 


top