ព័ត៌មាន

ថ្ងៃទី១៥ ឧសភា នេះ ប្រធានាធិបតីក្រិកចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការនៅវៀតណាម

នាថ្ងៃទី ១៥ ឧសភា ប្រធានាធិបតីក្រិក លោកស្រី Katerina Sakellaropoulou បានចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម តបតាមការអញ្ជើញរបស់ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc។
  ប្រធានាធិបតីក្រិក លោកស្រី Katerina Sakellaropoulou។ (រូបថត៖ VOV)  

ដំណើរទស្សនកិច្ចប្រព្រឹត្តទៅពីថ្ងៃទី១៥-១៩ ខែឧសភា។ ក្នុងដំណើរទស្សនកិច្ចនៅវៀតណាម លោកស្រីប្រធានាធិបតីក្រិក មានជំនួបពិភាក្សាការងារដ៏សំខាន់ជាមួយប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc; ចូលជួបសម្តែងការគួរសមជាមួយអគ្គលេខាបក្សលោក Nguyen Phu Trong ហើយជួបសវនាការជាមួយប្រធានរដ្ឋសភា លោក Vuong Dinh Hue។

លោកស្រីប្រធានាធិបតីក្រិក ក៏នឹងអញ្ជើញទៅទស្សនាទីកន្លែងវប្បធម៌ និងទេសចរណ៍មួយចំនួននៅទីក្រុងហាណូយ; ជួបពិភាក្សាជាមួយថ្នាក់ដឹកនាំទីក្រុងហូជីមិញ ហើយទៅទស្សនាតំបន់សេដ្ឋកិច្ច វប្បធម៌ និងទេសចរណ៍មួយចំនួននៅទីក្រុងហូជីមិញផងដែរ។

គួរជម្រាបបន្ថែមទៀតថា លោកស្រី Sakellaropoulou បានចូលកាន់តំណែងជាប្រធានាធិបតីក្រិក នៅថ្ងៃទី ១៣ ខែមីនាឆ្នាំ ២០២០ និងជាប្រធានាធិបតីស្ត្រីដំបូងនៃប្រទេសនេះ។ ក្នុងអំឡុងពេលអាណត្តិបេសកកម្ម ៥ ឆ្នាំរបស់ខ្លួន លោកស្រី Sakellaropoulou បានផ្ដល់អាទិភាពដល់ការដោះស្រាយវិបត្តិសេដ្ឋកិច្ច ការប្រែប្រួលអាកាសធាតុ និងការធ្វើចំណាកស្រុក៕


top