ព័ត៌មាន

ថ្ងៃទី ៨ មករា វៀតណាមបានព្យាបាលជាសះស្បើយអ្នកជំងឺកូវីដ១៩ ជិត ៩ ពាន់នាក់

វៀតណាមបានកត់ត្រាករណីឆ្លងជំងឺកូវីដ-១៩ ចំនួន ១៦,៥៥៣ករណី ក្នុងនោះមាន ៤០ ករណីនាំចូលពីប្រទេស ហើយត្រូវនៅដាច់ដោយឡែកភ្លាមៗ។

យោងតាមព្រឹត្តិបត្រព័ត៌មានស្តីពីការបង្ការនិងទប់ស្កាត់ជំងឺកូវីដ១៩ របស់ក្រសួងសុខាភិបាល នៅថ្ងៃទី០៨ ខែមករា បានឲ្យដឹងថា គិតត្រឹមម៉ោង ១៦ ថ្ងៃទី៧ ខែមករា ដល់ម៉ោង ១៦ ថ្ងៃទី៨ ខែមករា វៀតណាមបានកត់ត្រាករណីឆ្លងជំងឺកូវីដ-១៩ ចំនួន ១៦,៥៥៣ករណី ក្នុងនោះមាន ៤០ ករណីនាំចូលពីប្រទេស ហើយត្រូវនៅដាច់ដោយឡែកភ្លាមៗ ហើយចំនួន ១៦,៥១៣ ករណីត្រូវបានកត់ត្រាឆ្លងនៅក្នុងប្រទេស។ ក្នុងថ្ងៃទី ៨ ខែមករា វៀតណាមបានព្យាបាលជាសះស្បើយអ្នកជំងឺជិត ៩.០០០ នាក់ ហើយ ២៤០ នាក់បានស្លាប់។

ចំនួនសរុបវ៉ាក់សាំងដែលត្រូវបានចាក់គឺ ១៥៩,១៥២,២០៦ ដូស។ អត្រាគ្របដណ្តប់វ៉ាក់សាំងយ៉ាងហោចណាស់ ១ ដូសគឺ ៩៩.៨% ហើយអត្រាចាក់វ៉ាក់សាំងពេញលេញជាមូលដ្ឋានគឺ ៩២.១% នៃចំនួនប្រជាជនដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម


top