ព័ត៌មាន

ថ្ងៃទី ៧ មករា គឺជាសញ្ញាសម្គាល់សំខាន់នៃទំនាក់ទំនងមិត្តភាពពិសេសវៀតណាម និងកម្ពុជា

គណៈប្រតិភូបានរំលឹកឡើងវិញនូវព្រឹត្តិការណ៍ប្រវត្តិ សាស្ត្រកាលពីមុននេះ ៤៣ ឆ្នាំ - ថ្ងៃទី ៧ ខែមករា ឆ្នាំ ១៩៧៩ ដែលបានក្លាយជាសញ្ញាសម្គាល់នៃចំណងសាមគ្គីភាពអន្តរជាតិដ៏បរិសុទ្ធ ភក្តីភាពនិងមិត្តភាពពិសេសរវាងប្រជាជនទាំងពីរវៀតណាម-កម្ពុជា។
 

ប្រជាជនកម្ពុជាយកទឹកធ្នោតមកជូនកងទ័ពស្ម័គ្រចិត្តវៀតណាមក្នុងអំឡុងថ្ងៃជួយខ្មែរច្រូតស្រូវ - រូបភាពដែលបង្កប់ដោយចំណងសាមគ្គីភាពរវាងកងទ័ពវៀតណាមនិងប្រជាជនកម្ពុជាក្នុងការប្រយុទ្ធផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត (រូបថត៖ TTXVN)


ដោយឆ្លើយតបនឹងការអំពាវនាវជាបន្ទាន់របស់ប្រជាជននិងរណសិរ្សសាមគ្គីសង្គ្រោះជាតិ កងទ័ពស្ម័គ្រចិត្តវៀតណាមបានប្រកៀកស្មារជាមួយកងកម្លាំងប្រដាប់អាវុធបដិវត្តន៍ និងប្រជាជនកម្ពុជា ដើម្បីរំដោះប្រទេសកម្ពុជា លុបបំបាត់របបប្រល័យពូជសាសន៍ កសាងសង្គមថ្មីសម្រាប់ប្រជាជនកម្ពុជា។ តាមការស្នើរបស់កម្ពុជា  ក្នុងរយៈពេល ១០ ឆ្នាំបន្តបន្ទាប់ (១៩៧៩ - ១៩៨៩) គណៈប្រតិភូអ្នកជំនាញពីមជ្ឈិម កងកម្លាំងប្រដាប់អាវុធនិងមូលដ្ឋាន បានរួមជាមួយកងទ័ពស្ម័គ្រចិត្តវៀត ណាមបានជួយប្រទេសកម្ពុជារស់រានឡើងវិញ ស្តារសេដ្ឋកិច្ចនិងស្ថិរភាពសេដ្ឋកិច្ច-សង្គម។

ថ្លែងក្នុងកិច្ចប្រជុំនេះ អគ្គកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជាប្រចាំទីក្រុងហូជីមិញ លោក សុខ ដារ៉េត បានបញ្ជាក់ថា៖ “បក្ស រដ្ឋ និងប្រជាជនវៀតណាមតែងតែផ្តល់នូវមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅចំពោះប្រទេសនិងប្រជាជនកម្ពុជា។ ព្រឹត្តិការណ៍ថ្ងៃនេះ - ថ្ងៃចូលឆ្នាំថ្មី ឆ្នាំសកល ២០២២ បានបង្ហាញនូវក្តីស្រឡាញ់ដ៏ខ្ជាប់ខ្ជួន និងស្មារតីដ៏មុតស្រួច ចំណង់សាមគ្គីភាព មិត្តភាពនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រជាជនយើងទាំងពីរ នឹងត្រូវបានការពារជារៀងរហូត បានពង្រឹងនិងអភិវឌ្ឍន៍ជារៀងរហូត”៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម


top