ព័ត៌មាន

ថ្ងៃទី ១៨ ខែកក្កដា វៀតណាមមិនកត់ត្រាករណីឆ្លងជំងឺ Covid-19 ថ្មីណាមួយ ទេ

អស់រយៈពេល ៩៣ ថ្ងៃហើយ ប្រទេសវៀតណាមមិនរកឃើញករណីឆ្លងជំងឺ Covid-19 ណាមួយនៅក្នុងសហគមន៍នោះឡើយ។

រូបថត៖ឧទាហរណ៍ (ប្រភព៖ TTXVN)



រហូតដល់ម៉ោង ៦ ល្ងាច ថ្ងៃទី ១៨ ខែកក្កដា ពោលគឺមានរយៈពេល ៩៣ ថ្ងៃហើយ ប្រទេសវៀតណាមមិនរកឃើញករណីឆ្លងជំងឺ Covid-19 ណាមួយនៅក្នុងសហគមន៍នោះឡើយ។

យោងតាមរបាយការណ៍របស់អនុគណៈកម្មការព្យាបាលនៃគណៈកម្មាធិការជាតិដឹកនាំការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 បានឲ្យដឹងថា រហូតមកទល់ពេលនេះ បានមានអ្នកជម្ងឺចំនួន ៣៥៧/ ៣៨២ នាក់ ត្រូវបានប្រកាសជាសះស្បើយ ដែលស្រូបយក ៩៣,៧% នៃចំនួនករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសវៀតណាម៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

 


top