ព័ត៌មាន

ថ្ងៃចូលឆ្នាំថ្មីប្រពៃណី មនុស្សរាប់ហ្មឺននាក់ទៅអុជធូបនៅវិហារស្តេច Hung


 ថ្ងៃចូលឆ្នាំថ្មីប្រពៃណី មនុស្សរាប់ហ្មឺននាក់ទៅអុជធូបនៅវិហារស្តេច Hung

នាថ្ងៃទី១៦ ខែ​កុម្ភះ ​ឆ្នាំ​២០១៨ នៅមជ្ឈមណ្ឌល​កេរ្តិ៍តំណែល​​ប្រវត្តិសាស្ត្រ​ជាតិ​​វិហារ​ស្តេច Hung ប្រជាជនខេត្ត Phu Th​o និងភ្ញៀវទស្សនា​ពីគ្រប់​ទិសទី​ បានទៅអុជ​ធូបនៅ​វិហារ​ស្តេច ​Hung ដើម្បីរំលឹក​គុណ​បំណាច់​របស់​ជីដូន​ជីតា ​និងបួង​សួងសូមអោយ​ឆ្នាំថ្មី២០១៨ ប្រកបដោយភា​ពសុខសាន្តត្រាណ ​សុភមង្គល​។
 
តាមគណៈកម្មការគ្រប់គ្រងមណ្ឌល​កេរ្តិ៍តំណែលថា៖ក្នុងថ្ងៃដើ​មដំបូង​នៃឆ្នាំថ្មី២០១៨នេះ មនុស្ស​រាប់ហ្មឹន​នាក់​បាន​ទៅអុជ​ធូប នៅវិហារស្តេច ​Hung។ លោក Nguyen​ Kim Bay ប្រធានការិយាល័យ​សន្តិ​សុខ​មណ្ឌល​ បាន​អោយ​ដឹង​ថា៖​
 
“ ថ្ងៃដើមដំបូងចូល​ឆ្នាំថ្មី បងប្អូនមក​ពីគ្រប់ទិសទី​បានអុជ​ធូបនៅ​វិហារ​ស្តេច​ Hung នេះ​ច្រើន​ណាស់​។ ពីព្រោះ​ ប្រជាជន​វៀតណាម​ជឿជាក់ថា៖​ វិហារ​ស្តេច ​Hung ​ជាប្រភព​ដើម​របស់​ប្រទេស​ជាតិ​។ តាម​ការព្យាក​រណ៍ ​ក្នុង​ឱកាស​ចូលឆ្នាំថ្មី​ប្រពៃណី​នេះ មនុស្សចាប់ពីមួយដល់ពី​រហ្មឺននាក់មកវិហារ​ស្តេច​ Hung ៕”

 

តាម VOV5 - ​វិទ្យុសម្លេង​វៀតណា​ម
 


top