ព័ត៌មាន

ថៃអះអាងថានឹងរៀបចំការបោះឆ្នោតសកលតាមផែនការកំណត់


ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្ត្រីការពាជាតិថៃ លោក Prawit Wongsuwan

នាថ្ងៃទី ៣ ខែតុលា ឆ្នាំ២០១៨ ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្ត្រីការពាជាតិថៃ លោក Prawit Wongsuwan បានប្រកាសថា ប្រទេសខ្លួននៅតែរៀបចំការបោះឆ្នោតសកលតាមផែនការកំណត់នាឆ្នាំ២០១៩ ក្នុងបរិបទដែល មាន​ព័ត៌មានជាច្រើនចាត់ទុកថាការបោះឆ្នោតនេះអាចពន្យាពេលជាថ្មីម្ដងទៀត។ ថ្លែងមតិជាមួយអ្នកយកព័ត៌មាននៅទីក្រុងបាងកក ឧបនាយករដ្ឋមន្រ្តីថៃ លោក Prawit Wongsuwan បានលើកច្បាស់ថា “ ការបោះ​ឆ្នោត​សកលនឹងប្រព្រឹត្តិទៅនាថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០១៩ ខាងមុខ“។

មុននេះ រដ្ឋាភិបាលថៃបានសន្យាថា នឹងរៀបចំការបោះឆ្នោតសកលក្នុងចន្លោះពេលពីខែកុម្ភៈដល់ខែឧសភាឆ្នាំ២០១៩ ក្រោយរយៈពេលពន្យាពេលជាច្រើនដង ដោយសារទាក់ទិននឹងបញ្ហារដ្ឋធម្មនុញ្ញនិងនីតិបញ្ញត្តិចាំបាច់​មុនពេលបោះផ្នោតផងដែរ៕
   

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top