
លោក Prayuth Chan –Ocha ក្នុងថ្ងៃទទួលដំណែងប្រធានNCPO
(រូបថតៈ Xuan Son)
នាយប់ថ្ងៃទី១ខែមេសាឆ្នាំ២០១៥ ព្រះមហារត្សត្រថៃ បានចេញព្រះរាជក្រិត្យត្រាស់បង្គាប់ លុបចោលច្បាប់អាជ្ញាសឹក ដោយនាយករដ្ឋមន្ត្រីថៃ លោក Prayuth Chan – Ocha ដាក់ជូន។ ការលុបចោលច្បាប់នេះ ទទួលបានការស្រុះចិត្តគំនិតជាច្រើន ពីសាធារណមតិនៅថៃ ក៏ដូចជាពីមជ្ឈដ្ឋានអន្តរជាតិ ជាពិសេសវិនិយោគិនបរទេស។ ប៉ុន្តែនាយប់ថ្ងៃដដែល ក្រោយពីច្បាប់អាជ្ញាសឹកបានលុបចោល លោក Chan – ocha ក្នុងតួនាទីជាប្រធានការពារសណ្តាប់ធ្នាប់ជាតិ(ហៅកាត់ថា NCPO) បានប្រកាស់ច្បាប់ទី៣ រួមមាន១៤ប្រការ សំដៅការពារសណ្តាប់ធ្នាប់និងសន្តិសុខជាតិ។ ខ្លឹមសារសំខាន់មួយចំនួនក្នុងច្បាប់នេះគឺ អាជ្ញាធរមានសិទ្ធិឆែកឆេរ ចាប់ ឃុំខ្លួនមិនលើស៧ថ្ងៃ ចំពោះមុខសញ្ញាសង្ស័យពាក់ព័ន្ធដល់សន្តិសុខជាតិ ក៏ដូចជាបញ្ហាមួយចំនួនទៀត។ អាស្រ័យលើការវាយតម្លៃ ប្រធាន NCPO អាចនឹង ដាក់ចេញជាបន្តបណ្តាបទបញ្ជាផ្សេងទៀត ដើម្បីទប់ទល់នឹងនឹងស្ថានភាពបន្ទាន់៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម