ព័ត៌មាន

ថៃ សឹង្ហបូរី ឡាវ និងមីយ៉ាន់ម៉ា ជម្រុញកិច្ចសហប្រតិបត្តិការដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មគ្រឿងញៀន


 ទិដ្ឋភាពនៃពិធីប្រគល់នាវាយាមល្បាត (រូបថត៖ bangkokpost)
 

នាថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ ថ្លែងមតិក្នុងពិធីប្រគល់នេះ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ថៃលោក Somsak Thepsutin បាន​លើកច្បា​ស់ថាការប្រគល់នាវាយាមល្បាត ត្រូវបានប្រារព្វធ្វើឡើងក្រោមក្របខ័ណ្ឌ​នៃកិច្ច​សហប្រតិ​បត្តិការ​អាស៊ាន​ស្តីពីការប្រយុទ្ធ​ប្រឆាំងនឹងការ ជួញដូរគ្រឿងញៀននៅក្នុងតំបន់នេះ ដែលហៅថា“ ត្រីកោណមាស” រវាងប្រទេសថៃ ឡាវនិង​មីយ៉ាន់ម៉ាផងដែរ។
 
ហេតុដូច្នោះ ប្រទេសថៃ​បានរួមដៃជាមួយប្រទេសសឹង្ហបូរី ដើម្បីលើកកម្ពស់សន្តិសុខនៅតាមទន្លេមេគង្គ ដោយរៀប​ចំពិធីប្រគល់​ជូននាវាយាមល្បាត ចំនួន ៣ គ្រឿងដល់ប្រទេសឡាវនិងមីយ៉ាន់ម៉ា៕​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 


top