ព័ត៌មាន

ថៃ និង​ឥណ្ឌូណេស៊ី​ទទួល​ជ័យជំនះ​ធំៗ ​ក្នុង​ពូល A នៃ​ AFF Mitsubishi Electric Cup ២០២២

នាយប់ថ្ងៃទី ២៦ ខែធ្នូ បានប្រព្រឹត្តិទៅការប្រកួតចំនួនពីរ ក្នុងពូល A នៃការប្រកួតបាល់ទាត់ជើងឯកអាស៊ីអាគ្នេយ៍ (AFF Mitsubishi Electric Cup ២០២២)។
ក្រុមបាល់ទាត់ជម្រើសជាតិឥណ្ឌូណេស៊ីបានយកឈ្នះលើក្រុមប្រ៊ុយណេក្នុងលទ្ធផល ៧-០។ (រូបថត៖ PSSI)

នៅកីឡាដ្ឋាន គូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ក្រុមបាល់ទាត់ជម្រើសជាតិឥណ្ឌូណេស៊ីបានយកឈ្នះលើក្រុមប្រ៊ុយណេក្នុងលទ្ធផល ៧-០។ នេះជាជ័យជម្នះដ៏ធំបំផុតក្នុងពូល A នៃពានរង្វាន់ AFF Cup ២០២២ មកទល់ពេលនេះ។ ក្នុងការប្រកួតមួយគូទៀតនៅកីឡដ្ឋាន Thammasat ក្នុងទីក្រុង Rangsit ខេត្ត Pathum Thani ក្រុមម្ចាស់ផ្ទះថៃបានយកឈ្នះលើក្រុមហ្វីលីពីនក្នុងលទ្ធផល ៤-០។

ជាមួយនឹងលទ្ធផលនេះ ថៃ និងឥណ្ឌូណេស៊ី មាន៦ពិន្ទុដូចគ្នា ប៉ុន្តែថៃឈរនៅកំពូលតារាង ដោយសារអាត្រាគ្រាប់បាល់ខុសគ្នា; កម្ពុជាឈរលំដាប់ថ្នាក់ទី៣ ហើយបន្ទាប់មកគឺហ្វីលីពីន និងប្រ៊ុយណេ៕


top