ព័ត៌មាន

ថៃ និងកម្ពុជា កែសម្រួលទីតាំងនៃកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ

កិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងប្រទេសថៃ និងកម្ពុជា ដែលគ្រោងនឹងប្រព្រឹត្តទៅពីថ្ងៃទី៤ ខែសីហា ដល់ថ្ងៃទី៧ ខែសីហា នឹងត្រូវបានរៀបចំនៅប្រទេសម៉ាឡេស៊ី ជំនួសឲ្យរាជធានីភ្នំពេញ(កម្ពុជា) ដូចដែលបានគ្រោងទុក។

អនុរដ្ឋមន្ត្រីក្រសួងការពារជាតិថៃ ឧត្តមសេនីយ៍ Nattaphon Narkphanit នាថ្ងៃទី ២ សីហា បានឲ្យដឹងថា ការជ្រើសរើសម៉ាឡេស៊ី ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនេះគឺដើម្បីធានាអព្យាក្រឹតភាព។ លោកក៏បានសង្កត់ធ្ងន់ថា កាយវិការនេះមិនឆ្លុះបញ្ចាំងពីកង្វះជំនឿទុកចិត្តនោះទេ ប៉ុន្តែគឺដើម្បីបញ្ចៀស ហានិភ័យនៃភាពតានតឹង និងធានាឱ្យដំណើរការចរចាប្រព្រឹត្តទៅដោយស្ថិរភាព។ ភាគីកម្ពុជាបានយល់ព្រមលើការកែសម្រួលនេះ។ កាលវិភាគនៃកិច្ចប្រជុំក៏ត្រូវបានពន្យាពេលដល់បីថ្ងៃផងដែរ ដែលឆ្លុះបញ្ចាំងពីរការពង្រីកបៀបវារៈ។

អនុព័ន្ធយោធាបរទេសមកពីប្រទេសមហាអំណាចនិងប្រទេសសមាជិកអាស៊ាន ចុះត្រួតនិត្យព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តស៊ីសាកេត ប្រទេសថៃ ថ្ងៃទី ១ ខែសីហា ឆ្នាំ ២០២៥។ រូបថត៖ REUTERS/Chalinee Thirasupa

នាថ្ងៃទី ២ សីហា ផងដែរ យោងតាមការប្រកាសរបស់អ្នកនាំពាក្យក្រសួងការពារជាតិថៃ លោក Surasan Kongsiri អនុរដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោក Natthaphon Narkphanit បានទទួលយកតួនាទីជាអ្នកសង្កេតការណ៍នៃប្រទេសចំនួនបី៖ សហរដ្ឋអាមេរិក ចិន និងម៉ាឡេស៊ី ក្នុងថ្ងៃធ្វើការចុងក្រោយ (ថ្ងៃទី៧ ខែសីហា) រវាងប្រទេសថៃ និងកម្ពុជា។ រយៈពេល ៣ ថ្ងៃមុន (ចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ៦ ខែសីហា) នឹងប្រារព្វកិច្ចប្រជុំត្រៀមថ្នាក់លេខាធិការនៃគណៈប្រតិភូថៃ និងកម្ពុជា ដើម្បីពិភាក្សា និងវាយតម្លៃគ្រប់ជ្រុងជ្រោយអំពីបញ្ហាពាក់ព័ន្ធ មុនពេលសម័យសន្ទនាផ្លូវការប្រព្រឹត្តទៅ។

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ក៏បានបញ្ជាក់កាលពីថ្ងៃទី ២ សីហា ថា គណៈប្រតិភូថៃ និងកម្ពុជា នឹងទៅកាន់ទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នៅថ្ងៃទី ៤ សីហា ដើម្បីពិភាក្សា និងឯកភាពលើខ្លឹមសារពាក់ព័ន្ធនឹងការរក្សាសន្តិភាពនៅតំបន់ព្រំដែនកម្ពុជា-ថៃ៕


top