ព័ត៌មាន

ថែរក្សានិងពូនជ្រុំទំនាក់ទំនងសាមគ្គីភាពពិសេសរវាងវៀតណាមនិងឡាវ

នាថ្ងៃទី ២ កុម្ភៈ អគ្គលេខាបក្ស នាយករដ្ឋមន្ត្រីឡាវ លោក Bounnhang Vorachith បានអញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយអគ្គលេខាបក្ស  ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong (រូបថត៖ baoquocte.vn)
 

នាថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១ អគ្គលេខាបក្ស នាយករដ្ឋមន្ត្រី លោក Bounnhang Vorachith បានអញ្ជើញជួបសសន្ទនាតាមទូរស័ព្ទជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong។

នៅក្នុងជំនួបនេះ អគ្គលេខាបក្ស នាយករដ្ឋមន្រ្តីឡាវ លោក Bounnhang Vorachith បានជឿជាក់ថា ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាមដោយអគ្គលេខាបក្ស ប្រធានរដ្ឋលោក Nguyen Phu Trong ជាប្រមុខ ប្រជាជនវៀតណាមនឹងដណ្តើមបានសមិទ្ធផលថ្មីនិងកាន់តែធំធេងជាងទៀតក្នុងកិច្ចការផ្លាស់ប្តូរថ្មី កសាងនិងការពារមាតុប្រទេស ជាពិសេស អនុវត្តន៍ប្រកបដោយជោគជ័យនូវសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៣ ដើម្បីកសាងប្រទេសវៀតណាមឱ្យទៅជាប្រទេសខ្លាំងមាំមួននិងវិបុលភាពនៅពាក់កណ្តាលសតវត្សរ៍ ទី ២១។ ក្នុងឱកាសនេះអគ្គលេខាបក្ស នាយករដ្ឋមន្រ្តីឡាវលោក Bounnhang Vorachith ក៏បានផ្ញើរ សេចក្តីជូនពរដ៏ល្អបំផុតជូនចំពោះអគ្គលេខាបក្ស  ប្រធានរដ្ឋនិងគណៈកម្មាធិការកមជ្ឈិមនៃបក្សកុម្មុយនិស្ត​វៀតណាម ក្នុងឱកាសខួបលើកទី ៩១ នៃទិវាបង្កើតបក្ស។

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong បានអះអាងថា មហាសន្និបាតទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ដែលជាព្រឹត្តិការណ៍សំខាន់បំផុតក្នុងការអភិវឌ្ឍរបស់បក្សនិងប្រទេសវៀតណាម។ យ៉ាងណាមិញ វៀតណាមគាំទ្រយ៉ាងខ្លាំងក្លានិងគ្រប់ជ្រុងជ្រោយចំពោះកិច្ច ការផ្លាស់ប្តូរថ្មី ការពារនិងកសាងប្រទេសឡាវ៕

តាម VOV5 - វិទ្យុសំឡេងវៀងណាម


top