ព័ត៌មាន

ថែរក្សាគង់វង្សយូរអង្វែងនិងការពារដាច់ខាតសុវត្ថភាពសាកសពរបស់លោកប្រធានហូជីមិញ​ជាភារកិច្ច​រួមរបស់​ប្រព័ន្ធន​យោបាយទាំងមូល​


 ទិដ្ឋភាពនៃសន្និសីទ (រូបថតៈ TTXVN)
 

នាព្រឹក​ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ នៅទីក្រុងហាណូយ ក្នុងឱកាស រំលឹកខួបលើកទី ៥០ នៃ​ទិវា​លោក​ប្រធាន​ហូជីមិញ​ឃ្លាត​ឆ្ងាយ បញ្ជាការដ្ឋានការពារប្រាង្គតម្កល់សពលោកប្រធានហូជី​មិញ បានរៀបចំសន្និសីទ រ​យៈពេល ៥០ឆ្នាំ​ នៃការថែរក្សាគងវង្សយូរអង្វែងនិងការពារដាច់ខាតសុវត្ថភាព​សាកសព លោកប្រធានហូជីមិញ (១៩៦៩-២០១៩)។
 
អញ្ជើញ​​ចូលរួមក្នុងពិធី នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានតាងនាមបក្ស រដ្ឋ និង​ប្រជា​ជនវៀតណាម ថ្លែងអំណរគុណ ចំពោះការ ជួយឧបត្ថម្ភដ៏ធំធេងរបស់បក្ស រដ្ឋនិងប្រជា​ជន​សូ​វៀត​មុន​នេះ​និងសហព័ន្ធរុស្ស៊ី បច្ចុប្បន្ន ជាពិសេស គឺជំនាញការវេជ្ជសាស្ត្រសូវៀតតែម្តង ក្នុងការរក្សា​សាក​សព​របស់​លោក​ប្រធាន​ហូជីមិញ។ ទន្ទឹមជាមួយគ្នានោះ លោក Nguyen Xuan Phuc ក៏បានសង្កត់ធ្ងន់ថា រហូតមកល់​ពេល​នេះ​ កម្មាភិបាលបំពេញភារកិច្ចថែរក្សាសាកសពរបស់លោកប្រធានហូជីមិញ មានជំនាញកាន់តែខ្ពស់ ហើយ​កំពុង​ម្ចាស់​ការលើវិស័យវិទ្យា សាស្ត្រពិសេសនេះ។
 
នាយករដ្ឋ​មន្ត្រី លោក Nguyen Xuan Phuc បានមានប្រសាសន៍ ថា៖ ក្រុមប្រឹក្សា​វិទ្យា​សាស្ត្រ​សុខាភិបា​ល​ថ្នាក់​ជាតិទទួលបន្ទុកកា​រងារត្រួតពិនិត្យ និងវាយតម្លៃអំពី​ស្ថានភាព​សាកសពរបស់​លោក​ប្រធាន​ហូជីមិញ​បាន​ចេញ​ការ​សន្និដ្នានថា៖ “ក្រោយ រយៈពេល​៥០ឆ្នាំ សាកសពរបស់​លោកប្រធាន​ហូជីមិញ​នៅតែ​បាន​ថែរក្សា​យ៉ាង​ល្អ​ណាស់​ មិ​នទាន់រកឃើញភាពខុសប្លែកណាមួយ បើប្រៀបធៀបនឹងទិន្នន័យ​ដែលបាន កត់ត្រាក្នុង​កំណត់​ហេតុត្រួត​ពិនិត្យ​សាកសពរបស់ក្រុមប្រឹក្សាមុ​ននេះ ​(ពោលគឺ ពីឆ្នាំ ១៩៧០ ដល់ឆ្នាំ ២០០​៩)”។
 
នាយក​រដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានផ្តល់អនុសាសន៍ថា៖ “ថែរក្សា​គង​វង្សយូរ​អង្វែង​និង​ការ​ពារ​ដាច់​ខាត​សុវត្ថ​ភាពសាកសពរបស់លោកប្រធានហូជីមិញ ជាភារកិច្ចរួមរបស់ប្រព័ន្ធនយោបាយទាំងមូល។ ខ្ញុំ​ស្នើ​អោយ​​ក្រសួង ស្ថាប័ននានា រួមជាមួយគណៈកម្មាធិការគ្រប់គ្រងប្រាង្គតម្កល់សព បំពេញ​ល្អនូវ​ភារកិច្ច​នេះ។ ​យ៉ាង ​ណាមិញ ភា​រកិច្ចថែរក្សា​គងវង្ស​និង​ការ​ពារ​ដាច់​ខាង​សុវត្ថភាព​សាកសព​របស់​លោក​ប្រធាន​ហូជីមិញ​ ជាភារ​កិច្ចកិត្តយស ថ្លៃថ្នូ ប៉ុន្តែក៏ពោរពេញទៅដោយការលំបាក សាកល្បងផងដែរ។ ពង្រីក​នូវ​ប្រពៃណី​យ៉ាង​​ល្អ​ប្រសើរ​របស់គណៈកម្មាធិការបូកបញ្ចូលទាំងលទ្ធផ​ល ទទួលបានក្នុងរយៈពេល ៥០​ឆ្នាំកន្លងមក​នេះ ខ្ញុំស្នើរ​អោយ​​គណៈកម្មា ធិការគ្រប់គ្រងប្រាង្គតម្កលសព បញ្ជាការដ្ឋានការពារប្រាង្គរបស់លោកប្រធានហូជីមិញ ជំនេះ​ពុះ​ពារ​​រាល់​ការលំបាក ម្ចាស់ការ សាមគ្គីភា​ពនិងខិតខំប្រឹងប្រែងបំពេញល្អ​នូវភារកិច្ច​ នយោបាយពិសេស ដែល​បក្ស រដ្ឋ កងទ័ពនិងប្រជា ជនប្រគល់ជូន”។
 
រួម​ជាមួយគ្នានោះ នាយករដ្ឋមន្ត្រីបានស្នើអោយគណៈកម្មាធិការគ្រប់គ្រងប្រាង្គតម្កល់សព បន្ត​ធ្វើ​ទំនើប​កម្ម​ប្រព័ន្ធ​សំភារៈ​បច្ចេកទេសនៃសំណង់ ដើម្បីបម្រើភារកិច្ច ថែរក្សាគងវង្សយូរអង្វែង និងការពារ​ដាច់ខាត​សុវត្ថភាព​សាកសពលោកប្រធាហូ ជីមិញ និងរៀបចំការទទួលស្វាគមន៍ប្រជាជនក៏ដូចជាភ្ញៀវអន្តរជាតិ មកទស្សនានិង​គោរពវិញ្ញាណក្ខ័ន្ធលោកប្រ​ធានហូជីមិញ​ផងដែរ៕

 

តាម VOV5 - វិទ្យុសំឡេ​ងវៀត​ណាម​
 


top