ព័ត៌មាន

ថែទាំបុណ្យតេតសម្រាប់គ្រួសារគោលនយោបាយ គ្រួសារក្រីក្រ និងកម្មករជួបការលំបាក

ក្នុងឱកាសបុណ្យតេតប្រពៃណី ឆ្នាំម្សាញ់ សប្តស័ក ២០២៥ សកម្មភាពសាកសួរសុខទុកដល់គ្រួសារគោលនយោបាយ គ្រួសារក្រីក្រ លើបន្ទាត់ក្រីក្រ និងថែទាំកម្មករដែលមានស្ថានភាពលំបាក់ត្រូវបានរៀបចំឡើងនៅគ្រប់ខេត្ត ក្រុងទូទាំងប្រទេស ដើម្បីឲ្យមនុស្សគ្រប់រូប អាចស្វាគមន៍ឆ្នាំថ្មី ក្នុងបរិយាកាសដ៏កក់ក្តៅ និងជួបជុំគ្នា។
លោកឧបនាយករដ្ឋមន្ត្រី Ho Duc Phoc ប្រគល់អំណោយបុណ្យតេតដល់ប្រជាពលរដ្ឋ និងកម្មករនៅស្រុក Ngan Son ខេត្ត Bac Kan។ (រូបថត៖ Cong Luan/VOV)

នាថ្ងៃទី១៨ មករា លេខាគណៈកម្មាធិការមជ្ឈិមបក្ស ប្រធានគណៈកម្មការ ឃោសនាអប់រំមជ្ឈិម លោក Nguyen Trong Nghia និងគណៈប្រតិភូមជ្ឈិមបានអញ្ជើញទៅសួរសុខទុក្ខ និងជូនអំណោយបុណ្យតេតចំនួន ២០០កញ្ចប់ដល់កម្មករ គ្រួសារគោលនយោបាយ និងគ្រួសារក្រីក្រ និងគ្រួសារជួបការលំបាក់ក្នុងខេត្ត Tien Giang ហើយបានអញ្ជើញទៅសាកសួរសុខទុកនិងផ្តល់អំណោយដល់គ្រួសារក្រីក្រ និងគ្រួសារជួបការលំបាក់ចំនួន ២០០គ្រួ នៅក្នុងស្រុកចំនួនពីរ គឺស្រុក Cai Lay និង Cai Be។ អំណោយបុណ្យតេតនីមួយៗរួមមានសាច់ប្រាក់១លានដុង និងអំណោយដែលមានតម្លៃ៣០ម៉ឺនដុង។

មុននោះ នាថ្ងៃទី ១៧ មករា ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Ho Duc Phoc បានអញ្ជើញចុះសួរសុខទុក្ខ និងជូនអំណោយចំនួន ២០០ កញ្ចប់ ដល់គ្រួសារក្រីក្រ និង អំណោយ ២០០ កញ្ចប់ដល់សមាជិកសហជីព និងកម្មករ កម្មការនីដែលមានស្ថានភាពលំបាកនៅស្រុក Ngan Son ខេត្ត Bac Kan។ លោកឧបនាយករដ្ឋមន្ត្រីមានបំណងថា បងប្អូនជនរួមជាតិ ក៏ដូចជាកម្មាភិបាល និយោជិត និងកម្មករ នឹងបន្តពង្រីកប្រពៃណីបដិវត្តន៍នៃស្រុកកំណើត ឆ្លៀតយកសក្តានុពល និងគុណសម្បត្តិរបស់មូលដ្ឋាន ហើយខិតខំប្រឹងប្រែងឈានឡើងក្នុងជីវភាព៖

ខ្ញុំស្នើឲ្យគណៈកម្មាធិការបក្ស អាជ្ញាធរ និងរណសិរ្សមាតុភូមិខេត្ត ស្រុក ឃុំ ត្រូវប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីបង្កើតលក្ខខណ្ឌអំណោយផល និងយកចិត្តទុកដាក់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសទាក់ទងនឹងការងារចិញ្ចឹមជីវិត ការលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោម ការកសាងហេដ្ឋារចនាសម្ព័ន្ធ ការបង្កើនប្រាក់ចំណូល។ ប្រទេសជាតិកាន់តែរីកចម្រើន យើងត្រូវយកចិត្តទុកដាក់កាន់តែច្រើនដល់ជីវភាពរស់នៅរបស់ប្រជាជន ជាពិសេសអ្នកដែលរស់នៅឯកកោ និងអ្នកដែលជួបការលំបាកក្នុងជីវភាព

នាថ្ងៃដដែល ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Le Thanh Long បានចុះសួរសុខទុក្ខ និងជូនអំណោយបុណ្យតេតដល់គ្រួសារគោលនយោបាយ និងប្រជាជនដែលមានស្ថានភាពលំបាកនៅខេត្ត Bac Ninh។ អនុប្រធានរដ្ឋសភា លោក Nguyen Duc Hai បានចុះសួរសុខទុក្ខ ជូនពរឆ្នាំថ្មី និងជូនអំណោយដល់គ្រួសារគោលនយោបាយ កម្មករ កម្មការិនី និងគ្រួសារដែលជួបការលំបាកនៅខេត្ត Soc Trang; ចុះសួរសុខទុក្ខ និងជូនអំណោយដល់ព្រះតេជគុណ ព្រះសង្ឃនៃសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត Soc Trang។ អនុប្រធានរដ្ឋសភា លោកឧត្តមសេនីយឯក Tran Quang Phuong និងក្រុមការងារមជ្ឈិមកាលពីថ្ងៃដដែល ក៏បានចុះសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់កម្មាភិបាល យុទ្ធជន និងប្រជាជនស្រុកព្រំដែន Tuy Duc ខេត្ត Dak Nong ផងដែរ៕


top