ព័ត៌មាន

ថែទាំបុណ្យតេតជូនប្រជាអាណិកជនវៀតណាមនៅកម្ពុជា

អនុវត្តន៍គោលនយោបាយមហាសាមគ្គីភាពជនជាតិរបស់បក្ស រដ្ឋ និងជួយឧបត្ថម្ភប្រជាជនដើមកំណើត​វៀតណាម​ ដែលមានស្ថានភាពរស់នៅលំបាកនៅកម្ពុជា ដើម្បីទទួលអំណរឆ្នាំថ្មី ២០២០ នោះ បណ្ដាស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំនៅកម្ពុជាបានរៀបចំសកម្មភាពជាច្រើនដើម្បីជួយឧបត្ថម្ភប្រជាជន។

សកម្មភាពថែទាំបុណ្យតេតជូនប្រជាអាណិកជនវៀតណាមនៅកម្ពុជា

នៅខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី ២១ ខែមករា ស្ថានអគ្គកុងស៊ុលវៀតណាមបានរួមសហការជាមួយគណប្រតិបត្តិសមាគមខ្មែរ វៀតណាម នៅខេត្ត ព្រះសីហនុ និងសាខាក្រុមហ៊ុន Viettel Cambodia (Metfone) នៅខេត្ត ព្រះសីហនុ បានជូនអំណោយចំនួន ៥០ កញ្ចប់ដល់គ្រួសារប្រជាអាណិកជនវៀតណាម ដែលមានស្ថានភាពក្រីក្រនៅខេត្ត ព្រះសីហនុ។

ចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ២០ ខែមករា ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំខេត្តបាត់ដំបងបានរៀបចំពិធីអុជធូបរំលឹកគុណូបការៈដល់វីរជន យុទ្ធជនពលី កងទ័ពស្ម័គ្រចិត្តវៀតណាមដែលបានពលីជីវិតនៅកម្ពុជា ព្រមទាំងជូនអំណោយចំនួន ៣០០ កញ្ចប់ដល់ប្រជាជនដើមកំណើតវៀតណាមដែលមានស្ថានភាពរស់នៅលំ​បាក​ នៅខេត្តនេះផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top