ព័ត៌មាន

ត្រៀមរៀបចំលក្ខណៈដើម្បីអនុវត្តការរាយការណ៍សុខភាពអនឡាញចាប់ពីថ្ងៃទី៧មីនា

​នាថ្ងៃទី៦ ខែមីនា ឆ្នាំ២០២០ គណៈកម្មការជាតិ ទទួលបន្ទុកការងារបង្ការទប់ស្កាត់ ជំងឺ Covid-19 របស់​វៀត​ណាម​ បានផ្ញើរលិខិតបទដ្ឋានជូនក្រសួង ការពារប្រទេស ក្រសួងនគ​របាល ក្រសួងការបរទេស ក្រសួង​​គមនាគមន៍​​ ដឹកជញ្ជូន ក្រសួងសុខាភិបាល និងគណៈកម្មាធិការប្រជាជនខេត្ត ក្រុង ក្រោមឱវាទមជ្ឈឹម ស្ដីពីការ​អនុវត្ត​​ការរាយ​ការណ៍សុខភាពអនឡាញចាប់​ពី វេលាម៉ោង៦ថ្ងៃទី៧មីនាឆ្នាំ២០២០។
         
ស្ថាប័នកុង​ស៊ុលបរទេស អង្គការអន្តរជាតិនានាប្រចាំវៀតណាម ស្ដីពីបទបញ្ញត្តិរាយការណ៍សុខភាព ចុះផ្សាយ​ព័ត៌មាន​ស្ដីពី​ការរាយការណ៍ សុខភាពនៅលើគេហទំព័ររបស់ក្រសួងការបរទេស និងគេហទំព័ររបស់ ស្ថាប័នតំណាង​វៀត​ណាម ប្រចាំឯបរទេសទៀតផង។
 
ក្រសួងគមនាគមន៍​ដឹកជញ្ជូនមានភារកិច្ចជូនដំណឹងដល់ក្រុមហ៊ុន អាកាសចរណ៍ទាំងអស់ដែលមាន​ជើង​ហោះហើរ​ទៅកាន់​វៀត​ណាម អំពីបទបញ្ញត្តិរាយការណ៍សុខភាពនេះ។ ​ក្រសួងសុខាភិបាលមានភារកិច្ចស​ហការ ជាមួយ​ក្រុមហ៊ុន Viettel និងក្រុមហ៊ុន VNPT កសាងនិងប្រតិបត្តិឲ្យមាន ប្រសិទ្ធភាព​នូវប្រព័ន្ធ​គេហទំព័រ​រាយការណ៍​សុខភាព ណែនាំ ជួយឧបត្ថម្ភ ដល់ស្ថាប័ន អង្គភាពពាក់ព័ន្ធនានាក្នុង​ការអនុវត្ត​បទបញ្ញត្តិ​នេះ​ផង​ដែរ​៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម


top