ព័ត៌មាន

ត្រៀមរៀបចំយ៉ាងយកចិត្តទុកដាក់សម្រាប់ពិធីបើកទិវាបុណ្យវប្បធម៌ជនជាតិ Dao ទូទាំងប្រទេសលើកទី២

ដើម្បីត្រៀមរៀបចំយ៉ាងយកចិត្តទុកដាក់សម្រាប់ពិធីបើកទិវាបុណ្យវប្បធម៌ជនជាតិ Dao ទូទាំងប្រទេសលើកទី២ នាយប់ថ្ងៃទី៥ ខែតុលា នៅទីលាន Vo Nguyen Giap (ទីក្រុង Thai Nguyen ខេត្ត Thai Nguyen) គណៈកម្មការរៀបចំកម្មវិធីបានធ្វើការ ហាត់សមរួមលើកចុងក្រោយនៃពិធីបើក។
  នារីជនជាតិ Dao Thanh Y ក្នុងសំលៀកបំពាក់ប្រពៃណី។ រូបថតឯកសារ៖ Vu Quang/VNA  

ចំណុចលេចធ្លោគឺកម្មវិធីសិល្បៈដោយមានប្រធានបទ "ក្ដីសុបិននៃព្រះអាទិត្យ" ដោយមានការចូលរួមពីសិល្បករ តួរសម្ដែងទាំងអាជីពនិងមិនអាជីព ចំនួន ១០៥០ នាក់ រួមទាំងសិល្បករ និងសិប្បករចំនួន ៣០០ នាក់មកពីខេត្ត-ក្រុងជាច្រើននៅទូទាំង ប្រទេស។ ខ្លឹមសារនៃកម្មវិធីសិល្បៈគឺជាការរួមបញ្ចូល  និងគួបផ្សំគ្នារវាងទម្រង់សិល្បៈ ផ្សេងៗគ្នាជាច្រើនដូចជា ការច្រៀង របាំ តន្ត្រី ការសម្តែងប្រជាប្រិយ ល្ខោន ជាដើម។ ទិវាបុណ្យវប្បធម៌ជនជាតិ Dao ទូទាំងប្រទេសលើកទី ២ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៦ដល់ទី៨ ខែតុលា ឆ្នាំ ២០២២។ តាមការគ្រោងទុក ពិធីបើកទិវាបុណ្យវប្បធម៌ជនជាតិ Dao លើកទី២ នឹងប្រព្រឹត្តទៅនៅវេលាម៉ោង ៨យប់ ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២ នៅទីលាន Vo Nguyen Giap ទីក្រុង Thai Nguyen ខេត្ត Thai Nguyen៕


top