ព័ត៌មាន

ត្រៀមរៀបចំបើកសម្ពោធបន្ទប់តាំងបង្ហាញអំពីលោកប្រធានហូជីមិញនៅកាណាដា

បន្ទប់នេះនឹងតាំងបង្ហាញរូបថត គំនូរ សៀវភៅស្ដីពីសកម្មភាពបដិវត្តន៍របស់លោកប្រធានហូជីមិញ។

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកាណាដាលោក Pham Cao Phong (រូបថត៖ TTXVN)
 


ក្នុងឱកាសរំលឹកខួបលើកទី១៣០ទិវាកំណើតរបស់លោកប្រធានហូជីមិញ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកាណាដាលោក Pham Cao Phong បានឲ្យដឹងថា លោកកំពុងមានគោលបំណងចង់បើកបន្ទប់តាំងបង្ហាញអំពីលោកប្រធានហូជីមិញនៅក្នុងផ្ទះវៀតណាម (Vietnam House) នៅទីក្រុង Ottawa។ បន្ទប់នេះនឹងតាំងបង្ហាញរូបថត គំនូរ សៀវភៅស្ដីពីសកម្មភាពបដិវត្តន៍របស់លោកប្រធានហូជីមិញ។ តាមរយៈបន្ទប់តាំងបង្ហាញនេះ លោកឯកអគ្គរដ្ឋទូតសង្ឃឹមថា សហគមន៍អាណិកជនវៀត ណាមនៅកាណាដាអាចយល់ដឹងបន្ថែមទៀតអំពីលោកអ៊ុំហូ ក៏ដូចជារក្សាសេចក្ដីស្នេហាចំពោះស្រុកកំណើតផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 


top