ព័ត៌មាន

ត្រៀមខ្លួនជាស្រេចទទួលពលរដ្ឋវៀតណាមវិលត្រឡប់មក​ប្រទេសវិញតាម​អាកាសយានដ្ឋាន​អន្តរជាតិ Van Don​


 អាកាសយានដ្ឋានអន្តរជាតិ Van Don តែងតែសម្លាប់វីរុសពីរដងក្នុង១ថ្ងៃ 
 

ក្រោមការ​បញ្ជាណែនាំរបស់នាយករដ្ឋមន្រ្តីរដ្ឋាភិបាល អាកាសយានដ្ឋានអន្តរជាតិ Van Don គឺជា​កន្លែង​តែមួយ​គត់​នៅតំបន់ភាគខាងជើងវៀតណាម បានរៀបចំការទទួលប្រជាជននិងភ្ញៀវទេសចរវៀតណាម មកពីតំបន់​ដែលកំពុង​កើតមានឡើងជំងឺរាតត្បាត។ 
 
បច្ចុប្បន្នខេត្ត Quang Ninh កំពុងផ្តល់ដំណោះស្រាយ​យ៉ាងខ្លាំង​ក្លាដើម្បី​ការពារនិង​ប្រយុទ្ធ​ប្រឆាំង​នឹង​ការឆ្លង​មេរោគផ្លូវ​ដង្ហើម​ដែលបណ្តាលមកពីវីរុសកូរ៉ូណាប្រ​ភេទថ្មី (2019-nCoV) រួមទាំង​នាំចូលម៉ាស៊ីន ធ្វើតេស្តិ៍មេរោគ​យ៉ាង​រហ័ស​ក្នុងរយៈពេល ៤ ម៉ោង។ ក្នុងករណីរកឃើ​ញអ្នកជំងឺវិជ្ជមាន លទ្ធ ផលនឹងត្រូវបញ្ចូន​ទៅវិទ្យា​ស្ថាន​អនាម័យ​និងរោគរាតត្បាតមជ្ឈឹម។ លោក Pham Ngoc Sau នាយកអាកាសយានដ្ឋានអន្តរជាតិ Van Don បាន​អោយ​​ដឹងថា៖ “ភារកិច្ចរបស់អាកាសយានដ្ឋាន គឺធ្វើយ៉ាងម៉េច ដើម្បីជើង ហោះហើរចុះចត ធានា​អនាម័យ គ្មាន​ការឆ្លងរាលដាល សម្លាប់មេរោគលើទំនិញនិងអ្នកដំណើរឆ្លងកាត់។ ជើង​ហោះ​ហើរ​អន្តរជាតិ​ត្រូវ​ដាក់​ដាច់​ដោយ​ឡែក​ដាច់ស្រឡះ ដើម្បីបង្កើតជាតំបន់ដាច់ដោយឡែកពីគ្នា។ នៅពេលបញ្ចប់ជើងហោះហើរមួយ គឺសម្លាប់​មេរោគសិន ទើបអនុវត្តន៍ជើងហោះហើរបន្តទៀត​”៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 


top