ព័ត៌មាន

ត្រូវការដំណោះស្រាយទម្លុះទម្លាយ ដើម្បីជួយសហគ្រាសឈានចូលទីផ្សារអន្តរជាតិ

ឧបនាយករដ្ឋមន្ត្រី លោក Nguyen Chi Dung បានសង្កត់ធ្ងន់យ៉ាងដូច្នេះ នៅក្នុងកិច្ចប្រជុំពិភាក្សាអំពីសេចក្តីព្រាងកម្មវិធី "ឈានចូលទីផ្សារអន្តរជាតិ” (GoGlobal) នាថ្ងៃទី ២៦ ខែធ្នូ នៅទីក្រុងហាណូយ។
ឧបនាយករដ្ឋមន្ត្រី លោក Nguyen Chi Dung ដឹកនាំកិច្ចប្រជុំពិភាក្សាអំពីសេចក្តីព្រាងកម្មវិធី "ឈានចូលទីផ្សារអន្តរជាតិ” (GoGlobal) នាថ្ងៃទី ២៦ ខែធ្នូ នៅទីក្រុងហាណូយ។ រូបថត៖ Kim Thanh/VOV

ឧបនាយករដ្ឋមន្ត្រី លោក Nguyen Chi Dung បានស្នើឲ្យកំណត់មុខសញ្ញាដែលត្រូវការឧបត្ថម្ភ; បញ្ជាក់យ៉ាងច្បាស់ពីតម្រូវការជាក់ស្តែងរបស់សហគ្រាសដែលទទួលផល។ ទន្ទឹមនឹងនោះ ពិនិត្យឡើងវិញរាល់គោលនយោបាយគាំទ្រការនាំចេញ និងវិនិយោគ នាបច្ចុប្បន្ន; ស្រាវជ្រាវអភិវឌ្ឍកម្មវិធីសមាសភាគដូចជាការគាំទ្រការទិញយកនិងការរួមបញ្ចូលគ្នា(M&A) ជួយគាំទ្រការអភិវឌ្ឍផលិតផលហាឡាល់។ លើសពីនេះ កម្មវិធីនេះត្រូវការនីតិវិធី និងដំណើរការច្បាស់លាស់ ដើម្បីឱ្យសហគ្រាសបានយល់ពីលក្ខខណ្ឌចូលរួម សិទ្ធិ និងកាតព្វកិច្ចរបស់ខ្លួន; កំណត់យន្តការភាពជាដៃគូរវាងរដ្ឋ-ឯកជន និងពង្រីកតួនាទីរបស់សមាគមមុខរបរ។ បណ្តាក្រសួងនិងផ្នែគនានា ត្រូវបានទាមទារឱ្យចូលរួមក្នុងការអនុវត្តកម្មវិធីនេះ ក្នុងស្មារតីរួមដំណើរជាមួយសហគ្រាស ដោយរួមចំណែកនាំមកនូវអត្ថប្រយោជន៍ជាក់ស្តែងសម្រាប់ប្រទេសជាតិ៕


top