ម្ហូបអាហារ

ត្រីអាំង កឿឡ (Cua Lo) - រសជាតិនៃសមុទ្រ

សាមញ្ញ មិនស្មុគ្រស្មាញ មិន​ស្រូវប្រើប្រាស់​គ្រឿងទេស ប៉ុន្តែទាក់ទាញអ្នកទទួលទាន ដោយភាពស្រស់ និងឈ្ងុយឆ្ងាញ់ពីត្រី និងក្លិនពិសេសនៃធ្យូង។

ចាប់ពីនាវាដឹកត្រី ដែលទើបចូលចតនៅកំពង់ផែ រហូតដល់ទីចង្ក្រានធ្យូង ដែលឆេះក្រហមជារៀងរាល់ព្រឹក ត្រីអាំង កឿឡ (Cua Lo) ផ្ទុករសជាតិប្រៃនៃតំបន់សមុទ្រនៃខេត្ត ងេអាន (Nghe An) និងរឿងរ៉ាវអំពី ជីវភាពរស់នៅរបស់អ្នកនេសាទ ក្នុងតំបន់ភាគកណ្តាល​​នៃប្រទេសវៀតណាម។ សាមញ្ញ មិនស្មុគ្រស្មាញ មិន​ស្រូវប្រើប្រាស់​គ្រឿងទេស ប៉ុន្តែទាក់ទាញអ្នកទទួលទាន ដោយភាពស្រស់ និងឈ្ងុយឆ្ងាញ់ពីត្រី និងក្លិនពិសេសនៃធ្យូង។

កំពង់ផែនេសាទ ងីធុយ (Nghi Thuy) ក្នុងសង្កាត់កឿឡ(Cua Lo) គឺជាកន្លែងផ្គត់ផ្គង់ប្រភពវត្ថុធាតុដើមសម្រាប់ឧស្សាហកម្មកែច្នៃគ្រឿងសមុទ្រ។ រូបថត៖ តាតសឺន/ VNP
ភ្ញៀវទេសចរទៅទស្សនា និងទិញអាហារសមុទ្រនៅភូមិនេសាទងីធុយ (Nghi Thuy) ក្នុងកឿឡ(Cua Lo) ។ រូបថត៖ តាតសឺន/ VNP

មិនត្រឹមតែទាក់ទាញ ដោយឆ្នេរខ្សាច់ពណ៌សប៉ុណ្ណោះទេ តំបន់ឆ្នេរសមុទ្រកឿឡ​  (Cua Lo) (ខេត្ត ងេអាន (Nghe An)) នៅទាំងបានគេស្គាល់ដោយមុខម្ហូបត្រីអាំងបែបជនបទ ប៉ុន្តែផ្ទុកលក្ខណៈពិសេសនៃជីវិតរបស់អ្នកនេសាទ នៅតំបន់​ភាគកណ្តាល​​​​​នៃប្រទេសវៀតណាម។

ខណៈពេល ដែលបច្ចេកវិទ្យារក្សាទុកនៅមិនទាន់​សូវអភិវឌ្ឍ ប្រជាជនក្នុងតំបន់ បានគិតដល់វិធីអាំងត្រីលើធ្យូង ដើម្បីរក្សាត្រីឱ្យបានយូរ និងរក្សាភាពស្រស់ឆ្ងាញ់ដោយធម្មជាតិដើមដដែល។ រយៈពេលកន្លងផុតទៅ  វិធីសាស្រ្តកែច្នៃនៅ មិនត្រឹមតែបម្រើត​ម្រូវការប្រចាំថ្ងៃប៉ុណ្ណោះ ថែមទាំងបានក្លាយជារបៀបកែច្នៃម្ហូបដ៏​ពិសេសមួយ ក្នុងតំបន់ឆ្នេរសមុទ្រ កឿឡ (Cua Lo) ផងដែរ។

ដើម្បីទទួលបានត្រីអាំងឈ្ងុយឆ្ងាញ់ អ្នក​ធ្វើត្រូវតែយកចិត្តទុកដាក់យ៉ាងហ្មត់ចត់ ចាប់ពីការជ្រើសរើសត្រី រហូតដល់បច្ចេកទេសគ្រប់គ្រងអណ្តាតភ្លើង។ ត្រីដែលត្រូវបានចាប់នៅក្នុងថ្ងៃតែមួយ ភ្នែកត្រីនៅភ្លឺ សាច់នៅរឹង។ តាមរដូវកាល ប្រជាជនប្រើត្រីច្រើនប្រភេទដូចជា ត្រីសាឌីន ត្រីកន្ទុយរឹង ត្រីផ្ទក់សមុទ្រ ត្រីធូណា ឬត្រីបេកា ក្នុងនោះត្រីបេកាត្រូវបានពេញនិយមបំផុត។
ដំណាក់កាលលាងសម្អាតត្រី មុនពេលកែច្នៃ។ រូបថត៖ តាតសឺន/ VNP
កន្លែងអាំងត្រីបេកាទាក់ទាញភ្ញៀវទេសចរ និងអតិថិជនមួយចំនួនធំ។ រូបថត៖ តាតសឺន/ VNP
 

លក្ខណៈពិសេសនៃត្រីអាំង កឿឡ​ (Cua Lo) គឺស្ទើរតែមិន​ប្រឡាក់គ្រឿងទេស ឬសារធាតុរក្សាទុកទាល់ តែសោះ។ ត្រីគ្រាន់ តែបានលាងសម្អាតជាមួយទឹកអំបិល ដើម្បីបំបាត់ក្លិនឆ្អាប និងរក្សារសជាតិធម្មជាតិនៃសមុទ្រ។

ធ្យូងដែលយកមកដុត គឺជាធ្យូងអុសឈើ ពេលឆេះគ្មានផ្សែង​។ អ្នកអាំងផ្ងារត្រឡប់ត្រីលើរងើកភ្លើងជាបន្តបន្ទាប់ រហូតដល់ត្រីឆ្អិនប្រហែល៨០%។ ដោយ​ហេតុនោះ ស្បែកខាងក្រៅឡើងពណ៌លឿង និងបញ្ចេញក្លិននៃធ្យូង ខណៈពេលដែលសាច់ត្រីនៅខាងក្នុងនៅតែរក្សាបានជាតិផ្អែម ទន់ និងម្លាន់។

ដំណាក់កាលអាំងត្រីបេកាលើធ្យូងក្តៅ។ រូបថត៖ តាតសឺន/ VNP

បច្ចេកទេសអាំងបឋមនេះធ្វើឲ្យត្រីងាយស្រួលរក្សាទុក និងងាយ​យកទៅឆ្ងាយ។ ប្រភេទត្រីតូចៗ ដូចជា ត្រីសាឌីន ឬត្រីកន្ទុយរឹង ត្រូវបានគេបរិភោគពេលនៅក្តៅ ហូបជាមួយ​នឹងបាញ់គួងក្តៅ ឬបាញ់ត្រាង ជ្រលក់នឹងទឹកត្រីខ្ទឹមស និងម្ទេស។ ម៉្យាងវិញទៀត ត្រីបេកាអាំងអាចកែច្នៃជាមុខម្ហូបជាច្រើន សម្រាប់ពេលអាហារគ្រួសារ ដូចជា ចៀនស្រួយជ្រលក់ទឹកត្រី ខក្នុង​ឆ្នាំដី ឬខជាមួយម្រេចបៃតង ឬខជាមួយរដេង និងស្លឹកគ្រៃ។

ដំណាក់កាលអាំងត្រីបេកាលើធ្យូងក្តៅ។ រូបថត៖ តាតសឺន/ VNP
ត្រីអាំង ជាម្ហូបល្បីមួយ ក្នុងសង្កាត់ កឿឡ ដែល​ភ្ញៀវទេសចរចង់ទិញ ដើម្បីធ្វើ​ជា​កាដូជូន​សាច់ញាតិ។ រូបថត៖ តាតសឺន/ VNP

ចង្ក្រានធ្យូងដែលឆេះក្រហមជារៀងរាល់ព្រឹក ក្នុងសង្កាត់កឿឡ(Cua Lo) មិនត្រឹមតែបង្កើតការងារ ចិញ្ចឹម​ជីវិតរបស់​ប្រជាជន​ក្នុង​តំបន់នេះតែប៉ុណ្ណោះទេ ថែមទាំងរួមចំណែកដល់ការរក្សាម្ហូបអាហារនៃតំបន់ ដែលពោរពេញទៅដោយពន្លឺថ្ងៃ និងខ្យល់ នៃភូមិភាគកណ្តាលនៃប្រទេសវៀតណាមនេះផងដែរ៕

អត្ថបទ៖ ត្រឹន​ ថាញ់យ៉ាង  - រូបថត៖ តាតសឺន ហ្វ័ងហា/ VNP


top