ព័ត៌មាន

ត្រីត្រានិងត្រីប្រាវៀតណាមកំពុងគ្រប់គ្រងទីផ្សារអូស្ត្រាលី

ត្រីត្រានិងត្រីប្រារបស់វៀតណាមបច្ចុប្បន្នជាផលិតផលដែលគ្រប់គ្រងទីផ្សារក្នុងប្រទេសអូស្ត្រាលី ហើយត្រូវបានអតិថិជននៅក្នុងប្រទេសនេះ ពេញនិយមប្រើប្រាស់ផងដែរ។

ដើម្បីពង្រឹងឋានៈនិងពង្រីកទីផ្សារនោះ នាថ្ងៃទី២០ ខែវិច្ឆិកា ស្ថានទូតវៀតណាមប្រចាំនៅអូស្ត្រាលីនិងការិយាល័យពាណិជ្ជកម្មវៀតណាមប្រចាំនៅអូស្ត្រាលីបានបើកកម្មវិធីកសាងម៉ាកយីហោនិងអភិវឌ្ឍន៍ទីផ្សារត្រីត្រានិងប្រារបស់វៀតណាមនៅអូស្ត្រាលី។ ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូតវៀត ណាមប្រចាំនៅអូស្ត្រាលី លោក Nguyen Tat Thanh បានអះអាងថា៖ “រហូតមកដល់ពេលនេះ ត្រីត្រានិងប្រា ល្បីឈ្មោះយ៉ាងខ្លាំងនៅអាមេរិក អឺរ៉ុប ជប៉ុន និងប្រទេសជាច្រើនទៀត។ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ចំណូលនៃការនាំចេញត្រីត្រានិងត្រីប្រារបស់វៀតណាម ទៅកាន់ប្រទេសអូស្ត្រាលីបានកើនឡើងយ៉ាងខ្លាំង ហើយបានក្លាយជាមុខម្ហូបពិសេសមួយដែលប្រជាជន អូស្ត្រាលីនិយមចូលចិត្ត។ មុខម្ហូប fish & chip មានភាពល្បីល្បាញនៅក្នុងប្រទេស អូស្ត្រាលី គឺស្រដៀងទៅនឹងម្ហូប Pho នៅវៀតណាម។ នោះជាប្រការ ដែលយើងសប្បាយចិត្តខ្លាំងណាស់”។

ក្នុងឆ្នាំ ២០២០ ត្រីត្រានិងត្រីប្រា វៀតណាមមានចំណែកទីផ្សារ ៩៧,៥% នៃចំណែកទីផ្សារក្នុងប្រទេសអូស្ត្រាលី ដែលមានតម្លៃនាំចេញសរុបជិត ១៨ លានដុល្លារអាមេរិក៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top