ក្នុងបរិបទពាណិជ្ជកម្មសកលលោកមានតុងពណ៌ប្រផេះយ៉ាងច្រើន ដោយសារជម្លោះភូមិសាស្ត្រនយោបាយ និងបញ្ហាប្រឈមផ្សេងៗ...
ក្នុងបរិបទពាណិជ្ជកម្មសកលលោកមានតុងពណ៌ប្រផេះយ៉ាងច្រើន ដោយសារជម្លោះភូមិសាស្រ្តនយោបាយ និងបញ្ហាប្រឈមផ្សេងៗ តំបន់អាស៊ីអាគ្នេយ៍នៅតែបន្តជាចំណុចគួរមកដែលពោរពេញទៅដោយការការសន្យាសម្រាប់វិនិយោគិនបរទេស។
៣០ឆ្នាំកន្លង អាស៊ានបានឃើញប្រភពដើមទុនវិនិយោគដោយផ្ទាល់ពីបរទេស (FDI) ច្រើនសន្ធឹកសន្ធាប់ ដោយសារសក្តានុពលកំណើនខ្លាំង រួមនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មជាច្រើន បានចុះហត្ថលេខាជារួចស្រេច និងដំណើរការបង្វែរចនាសម្ពន្ធកំពុងកើតឡើង។ល។ ក៏ប៉ុន្តែ សំខាន់ជាងគេ គឺការអនុគ្រោះដែលប្រទេសនានានៅអាស៊ីអាគ្នេយ៍សម្រាប់វិនិយោគិន។ រដ្ឋាភិបាលប្រទេសទាំងនេះ តែងផ្តល់ការយកចិត្តទុកដាក់សម្រាប់ការទាក់ទាញចរន្តដើមទុនវិនិយោគ ក្នុងនោះទិសដៅអាទិភាពសម្រាប់បណ្ដាវិស័យសំខាន់ៗដូចជា៖ បង្វែថាមពល ខឿនសេដ្ឋកិច្ចបច្ចេកទេសឌីជីថល ពាណិជ្ជកម្មជួញដូរ និងលក់រាយ។
ឆ្នាំ២០២២ ចរន្តវិនិយោគ FDI ហូរចូលតំបន់អាស៊ានសម្រេចបំបែកឯតទគ្គកម្ម២២៤ពាន់លានដូល្លាអាមេរិក - ស្រូបយក១៧%នៃដើមទុនវិនិយោគ FDI ក្នុងទូទាំងពិភពលោក។ ជាពិសេស សមទ្ធិផលនេះ កាន់តែគួរឱ្យកោតសរសើរជាង ពេលចូលមកជាមួយនឹងបរិបទដែលខឿនសេដ្ឋកិច្ចពិភពលោក កំពុងធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរ ជាមួយចរន្តដើមទុនវិនិយោគ FDI ទូទាំងពិភពលោក ថយចុះ១២% និងដោយសារបញ្ហាប្រឈមច្រើនអនេកដូចជា ជម្លោះភូមិសាស្រ្តនយោបាយ តម្លៃស្បៀងអាហារ និងថាមពលកើនឡើង។ល។
ខណៈពេល ប្រទេសសិង្ហបូរី ម៉ាឡេស៊ី និងវៀតណាមជាប្រទេសទាំង៣ ដែលមានសមទ្ធិផលច្រើនលើសលុបខាងវិស័យបច្ចេកវិទ្យា ប្រទេសឥណ្ឌូនេស៊ី និងថៃជាប្រទេស២ ទទួលបានប្រយោជន៍ចម្បងក្នុងវិស័យរថយន្តអគ្គិសនី ប្រទេសម៉ាឡេស៊ីសព្វថ្ងៃស្រូបយក៤៥%ទីផ្សារសកលលោក ខាងវិស័យត្រង់ស៊ីស្ទ័រ។ ក្រៅពីវិស័យផលិតកម្ម វិស័យសេវាកម្មហិរញ្ញវត្ថុរបស់អាស៊ាន ក៏មានការរីកចម្រើនគួរសម ប៉ុន្តែផ្តោតចម្បងគឺនៅប្រទេសសិង្ហបូរី។
ប៉ុន្មានឆ្នាំកន្លង ប្រទេសសិង្ហបូរីតែងនាំមុខតំបន់អំពីបរិមាណ FDI ទាក់ទាញបានវិនិយោគិនពីបរទេស ពីព្រោះប្រព័ន្ធនិតីវិធីនៃប្រទេសនីមួយៗ មានការជឿនលឿនជាខ្លាំង សុក្រិត សមភាព និងតម្លាភាព។ “ប្រទេសកោះតោ” កំណត់វិស័យសំខាន់ៗ៣ ទាក់ទាញដើមទុនវិនិយោគ រួមមានវិស័យផលិតកម្មថ្មី នាំចេញ និងពលកម្ម។ គណៈកម្មការវិនិយោគថៃ (BOI) ប្រកាសតួលេខសឱ្យឃើញថា ឆ្នាំ២០២៣ ប្រទេសនេះទាក់ទាញ FDI នៅកម្រិត១៨,៥ពាន់លានដូល្លាអាមេរិក កើន៧២%បើប្រៀបនឹងខណៈពេលជាមួយគ្នា។ ប្រទេសថៃមានការអនុគ្រោះពន្ធជាច្រើនដូចជា៖ លើកលែង បន្ថយពន្ធនាំចូលម៉ាស៊ីន ឧបករណ៍។ លើកលែង បន្ថយពន្ធលើប្រាក់ចំណូលសហគ្រាស។ លើកលែងពន្ធនាំចូលចំពោះវត្ថុធាតុដើមចាំបាច់ សម្រាប់ប្រើប្រាស់ផលិតកម្មទំនិញនាំចេញ។
ក្រុមហ៊ុនទទួលខុសត្រូវមានកម្រិតបច្ចេកវិទ្យាអេឡិត្រូនិច Chee Yuen វៀតណាម ដើមទុនវិនិយោគប្រទេសតៃវ៉ាន (ចិន)១០០% ផលិតកម្មផលិតផលជ័រ និងគ្រឿងបន្លាស់អេឡិត្រូនិច វិស័យម៉ាស៊ីនព្រីន សព្វថ្ងៃកំពុងសកម្មភាពនៅតំបន់ឧស្សាហកម្មអានយឿង (An Duong) ស្រុកអានយឿង (An Duong) ខេត្តហាយយឿង (Hai Duong)។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម
មុនពេលនោះ ការទូទាត់ប្រាក់ដើមទុនវិនិយោគ FDI ចូលប្រទេសឥណ្ឌូនេស៊ីសម្រេចបាន៤៥,៦ពាន់លានដូល្លាអាមេរិក នៅឆ្នាំ២០២២ មានកម្រិតខ្ពស់បំផុតក្នុងប្រវតិ្តសាស្រ្តនៃខឿនសេដ្ឋកិច្ចធំបំផុតក្នុងតំបន់អាស៊ីអាគ្នេយ៍នេះ។ តាមព្យាករណ៍របស់ IMF ជាមួយកម្រិតកំណើន GDP ៦,១% នៅឆ្នាំ២០២៤ កម្ពុជានឹងក្លាយជាខឿនសេដ្ឋកិច្ចមានកំណើនរហ័សបំផុតនៅអាស៊ីអាគ្នេយ៍។ ប្រទេសនេះ បានបង្កើនទំនាក់ទំនងសហប្រតិបត្តិការកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិន និង កូរេខាងត្បូង។ ប្រទេសអាមេរិក ជាវិនិយោគិនលំដាប់ជួរមុខ ដែលវិនិយោគចូលគម្រោងនានានៅអាស៊ីអាគ្នេយ៍ បន្ទាប់មកទៀតគឺប្រទេសចិន ប្លុកអាស៊ាន កូរេខាងត្បូង និងជប៉ុន។ល។ បានវិនិយោគចូលវិស័យផលិតកម្ម វិស័យស្នូលនៃតំបន់។
វៀតណាមក៏ជាចំណុចភ្លឺមួយក្នុងតំបន់។ “វៀតណាមនៅតែជាមេដែកទាក់ទាញ FDI ដោយសារកម្រិតប្រាក់ខែទាប សម្បូរកម្លាំងពលកម្ម បានបណ្តុះបណ្តាល ពលរដ្ឋវ័យក្មេង ទីតាំងភូមិសាស្រ្តជិតប្រទេសចិន រួមនឹងការបង្វែទៅកាន់ប្រព័ន្ធតម្លៃសេដ្ឋកិច្ចបច្ចេកវិទ្យាខ្ពស់” Lawrence Yeo, CEO AsiaBIZ Strategy (ប្រទេសសិង្ហបូរី) កត់សម្គាល់។ គួរកត់សម្គាល់ និន្នាការបង្វែផលិកម្ម/ប្រព័ន្ធផ្គត់ផ្គង់មកនៅជិតផ្ទះជាង ឬទៅកាន់ប្លុកសម្ពន្ធមិត្ត កាន់តែជាក់ស្តែងជាងក្នុងឆ្នាំ២០២៤ និងឆ្នាំបន្តបន្ទាប់ខណៈពេលមជ្ឈដ្ឋានវិនិយោគស្វែងរកការសុវត្ថិភាពសម្រាប់ការវិនិយោគរបស់ខ្លួន។
យល់ឃើញសារសំខាន់នៃការទាក់ទាញចរន្តដើមទុនវិនិយោគ FDI ចំពោះការអភិវឌ្ឍសេដ្ឋកិច្ច លើកកម្ពស់ជីវភាពរស់នៅក្នុងសង្គម ប្រទេសនានានៅអាស៊ីអាគ្នេយ៍នឹងបន្តពង្រាយបន្ថែមគោលនយោបាយជំនួយដល់វិនិយោគិនបរទេស ឆ្ពោះទៅរកការកសាងបរិស្ថានពាណិជ្ជកម្មស្ថេរភាព ប្រព័ន្ធនិតីវិធីសមភាព និងប្រសិទ្ធភាព មិនបែងចែករើសអើង៕
អត្ថបទ៖កាសែតរូបភាពវៀតណាម រូបថត៖ទីភា្នក់ងារសារព័ត៌មានវៀតណាម
បច្ចេកទេស ក្រាហ្វឹក៖៖ ត្រាងញុង ប្រែសម្រួល៖ រីកើង