ព័ត៌មាន

តំបន់ភាគខាងត្បូងបង្កើនវិធានការបង្ការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩

ចំពោះមុខការវិវឌ្ឍន៍យ៉ាងស្មុគស្មាញនៃជំងឺកូវីដ ១៩ តំបន់ជាច្រើននៅភាគខាងត្បូងបានពង្រឹងនិងបំពេញបន្ថែមនូវវិធានការបន្ទាន់ដើម្បីបង្ការនិងគ្រប់គ្រងជំងឺ។

នៅទីក្រុងហូជីមិញ ដែលជាកន្លែងរាតត្បាតធំជាងគេបង្អស់នៅក្នុងប្រទេស នាថ្ងៃទី ២៤ ខែកក្កដា គណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញបានចេញឯកសារស្នើឲ្យខ័ណ្ឌ ស្រុក ទីក្រុង Thu Duc និងអង្គភាពពាក់ព័ន្ធ ដើម្បីពង្រឹងការគ្រប់គ្រងនិងអនុវត្តន៍ឱ្យបានហ្មត់ចត់ “បុគ្គលមួយរក្សាគម្លាតជាមួយបុគ្គលមួយទៀត  ក្រុមគ្រួសារមួយរក្សាគម្លាតសុវត្ថិភាពជាមួយក្រុមគ្រួសារមួយទៀត” ដោយមិនមានទំនាក់ទំនងផ្ទាល់ជាមួយគ្រួសារជុំវិញឡើយ។
 
នាថ្ងៃដដែល គណៈកម្មាធិការប្រជាជនទីក្រុង Can Tho ក៏បានចេញលិខិតផ្លូវការស្ដីពីការអនុវត្តសេចក្តីប្រកាសវេជ្ជសាស្រ្តចាប់បង្ខំ។  ដូច្នោះប្រជាជនត្រូវអនុវត្តន៍យ៉ាងត្រឹមត្រូវវិធានការរក្សាសុវត្ថិភាពសង្គម ស្របតាមសារាចរលេខ ១៦ របស់នាយករដ្ឋមន្រ្តីរដ្ឋាភិបាល មិនចាកចេញពីផ្ទះដោយមិនចាំបាច់ អនុវត្តន៍តាមសារ “៥ប្រការ” របស់ក្រសួងសុខាភិបាល ជាពិសេសត្រូវប្រកាសវេជ្ជសាស្ត្រប្រចាំថ្ងៃ តាមរយៈកម្មវិធីប្រកាសវេជ្ជសាស្ត្រអេឡិចត្រូនិក (Vietnam Health Declaration, NCOVI, Bluezone)៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top