ព័ត៌មាន

តំបន់នានាលើទូទាំងប្រទេសរៀបចំទិវាបុណ្យបរិច្ចាគឈាមស្ម័គ្រចិត្ត “ថ្ងៃអាទិត្យក្រហម” ឆ្នាំ២០១៨


 ទិវា "ថ្ងៃអាទិត្យក្រហម" ទាក់ទាញការចូលរួមរបស់សមាជិកសម្ព័ន្ធយុវជននៅទូទាំងខេត្ត
Yen Bai (រូបថតៈ កាសែត Yen Bai) 

នាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ​២០១៨ អ្នកស្ម័គ្រ​ចិត្តជាង១.៥០០នាក់ជាកម្មាភិបាល​ សមាជិក​សម្ព័ន្ធ យុវជន សិស្សានុសិស្ស​ខេត្ត Thanh Hoa បានចូលរួ​មទិវាបរិច្ចាគ​ឈាម​ស្ម័គ្រចិត្ត “ថ្ងៃ អាទិត្យក្រហមលើក​ទី១០​ឆ្នាំ២០១៨​” ។  នៅក្នុង​កម្មវិធីនេះ គណៈចាត់តាំងទទួលបាន​ ជិត៧០០​ឯក​តា ឈាម ពីអ្នក​ស្ម័គ្រចិត្ត​បរិច្ចាគផង​ដែរ។

​នៅខេត្ត Nghe An គណៈបញ្ជាណែនាំចលនាបរិច្ចាគ​ឈាម​ស្ម័គ្រចិត្តខេត្ត Nghe An បានរៀបចំ​ពិធី “ថ្ងៃ​អាទិត្យ​ក្រហម” លើកទី១០​ឆ្នាំ​២០១៨​។ នៅក្នុង​កម្មវិធីនេះ កម្មា​ភិបាល ​សមាជិក​សម្ព័ន្ធ​យុវជន​ជាង​១ពាន់នាក់​បាន​ចុះឈ្មោះ​បរិច្ចាគ​ឈាម។

​នាថ្ងៃទី១៣មករា សមាជិកសម្ព័ន្ធយុវជន ​សិស្សានុសិស្សរាប់រយនាក់នៅទូទាំ​ង ខេត្ត​ Dong Nai បានចូល​រួមក្នុង​ទិវាបុណ្យ​ “ថ្ងៃអាទិត្យ​ក្រហម​”។ បញ្ចប់ទិវាបុណ្យនេះ ឯកតាឈាមចំនួន៣៦០​បាន បរិច្ចាគចំពោះធនា​គារ ឈាម​មជ្ឈឹម។​

​​ក្រោយ​រយៈពេល៩​ឆ្នាំ ពីឆ្នាំ២០០៨ដល់ឆ្នាំ២០​១៧ ទិវាបុណ្យថ្ងៃអាទិត្យ​ក្រហម ចលនា​អ្នកបរិច្ចាគ​ឈាមស្ម័គ្រ​ចិត្ត​បាន​​ជាង៧០​ម៉ឺន​ឯកតា ឈាម។ ក្នុងឆ្នាំ២០​១៨ ខេត្ត ក្រុងចំនួន៣៣បាន​ចុះឈ្មោះចូល​រួមកម្ម​វិធីនេះ។ គ្រោង​នឹង​​ទទួលបានឯកតាឈាម ប្រហែល​៣៥ម៉ឺន​ផងដែរ៕

 

តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម​
 


top