
រូបថតៈ Như Bình – TTXVN.
នាយប់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ នៅរោងមហោស្រព Cao Van Lau ទីក្រុង Ba Lieu ខេត្ត Bac Lieu បានបើកបុណ្យកាសែតនិទាឃៈរដូវ ឆ្នាំរកានព្វស័ក២០១៧។ ពីធីបុណ្យកាសែតនេះ គឺសំដៅឧទ្ទេសនាមនូវសមិទ្ធិលើគ្រប់វិស័យដូចជា នយោបាយ សេដ្ឋកិច្ច វប្បធម៌ សង្គម ការពារប្រទេស សន្តិសុខរបស់ខេត្ត Bac Lieu និយាយរួមនិងរបស់ប្រទេសជាតិទាំងមូលនិយាយដោយឡែក។
ក្នុងថ្ងៃដដែល នៅសួនឧទ្យាន Da Lat គណៈកម្មាធិការទីក្រុង Da Lat (ខេត្ត Lam Dong) បានបើកបុណ្យផ្កានិទាឃៈរដូវឆ្នាំរកានព្វស័ក២០១៧។ នេះក៏ជាឱកាសសម្រាប់ទីក្រុង ផ្សព្វផ្សាយពាណិជ្ជសញ្ញាផ្កា Da Lat និងលើកដំណើរអ្នកដាំផ្កាផងដែរ។ ពិធីបុណ្យផ្កានិទាឃៈរដូវ Da Lat នឹងប្រព្រឹត្តទៅរហូតដល់ថ្ងៃទី៨ ខែកុម្ភៈ។ ទន្ទឹមជាមួយគ្នានោះ នាថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ នៅទីក្រុង Tan An ខេត្ត Long An បានរៀបចំពិធីបើកឲ្យដំណើរការវិថីផ្កាតេត ឆ្នាំរកានព្វស័កផងដែរ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម