
សកម្មភាពជួយជ្រោមជ្រែងទិវាបរិស្ថានពិភពលោក
សំដៅជួយជ្រោមជ្រែងទិវាបរិស្ថានពិភពលោកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៦ ខេត្ត ក្រុង នានាលើទូទាំងប្រទេសវៀតណាមបានរៀបចំសកម្មភាពជាក់ស្តែងជាច្រើនកុះករ។ នាព្រឹកថ្ងៃទី៥ ខែមិថុនា គណៈកម្មាធិការទីក្រុងហាណូយ បានរៀបចំពិធីបំផុសអនុវត្តសកម្មភាពជួយជ្រោមជ្រែងទិវាបរិស្ថានពិភពលោកឆ្នាំ២០១៦ ដោយប្រធានបទ “សម្លេងពីធម្មជាតិនិងសកម្មភាពរបស់យើង” ។ នាព្រឹកថ្ងៃដ ដែលសមាជិកសម្ព័ន្ធយុវជននៅខេត្ត Lam Dong ជាងមួយពាន់នាក់បាននាំគ្នាដាំដើមស្រល់ជាង៣ពាន់ដើមនៅជំវិញទីក្រុង Da Lat។ ក្នុងឱកាសនេះដែរ គណៈកម្មាធិការខេត្ត Ninh Thuan បានរៀបចំពិធីមិទ្ធីង បោសសម្អាតបរិស្ថានឆ្នេសមុទ្រ ជាដើម។
ក៏នាព្រឹកថ្ងៃទី៥ ខែមិថុនា ទីក្រុងហូជីមិញបានរៀបចំពិធីមិទ្ទីងដោយមានសកម្មភាពច្រើនដែលទាក់ទាញការចូលរួមរបស់ប្រជាជនជាង១ពាន់នាក់ចូលរួមផងដែរ៕
តាម VOV5- វិទ្យុសម្លេងវៀតណាម