ព័ត៌មាន

តំណាងវៀតណាម កញ្ញា​ Nguyen Huynh Kim Duyen ក្លាយជាបវរកញ្ញារង​ទី​២​ ក្នុង​ការ​ប្រកួត​ Miss Supranational ២០២២​

រាត្រីផ្តាច់ព្រ័ត្រនៃការប្រកួត Miss Supranational ២០២២ ដែលបានប្រព្រឹត្តិទៅនៅថ្ងៃទី ១៥ ខែកក្កដា នៅប្រទេសប៉ូឡូញ បានបញ្ចប់ដោយជ័យជំនះបានទៅលើបវរកញ្ញាអាហ្វ្រិកខាងត្បូង Lalela Mswane ។

ចូលរួមក្នុងការប្រកួតនេះ តំណាងវៀតណាម កញ្ញា Nguyen Huynh Kim Duyen ទទួលបានកិត្តិយសជាបរកញ្ញារងទី២ និងទទួលបានរង្វាន់ជាវាគ្មិនល្អបំផុត។ ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ តំណាងវៀតណាម រួមជាមួយបេក្ខនារីមកពីប្រទេសផ្សេងៗទៀតបានឆ្លងកាត់ការប្រលងស្រែហៅឈ្មោះ ឈុតហែលទឹក ឈុតពេលល្ងាច និងឥរិយាបថដើម្បីជ្រើសរើសអ្នកឈ្នះរង្វាន់។

តំណាងវៀតណាម កញ្ញា Nguyen Huynh Kim Duyen កើតនៅឆ្នាំ ១៩៩៥ មកពីទីក្រុង Can Tho ។ មុនពេលក្លាយជាបរកញ្ញារង ក្នុងការប្រកួត Miss Supranational ២០២២ នោះ នៅឆ្នាំ ២០១៩ នាងបានក្លាយជាបរកញ្ញារងទី១ នៃការប្រកួតបវរកញ្ញាចក្រវាលវៀតណាម បន្ទាប់មក នាងបានចូលរួមការប្រកយត Miss Universe ២០២១ និងឈានដល់តារាងកំពូលទាំង១៦ ចុងក្រោយ៕


top