ព័ត៌មាន

តំណាងយុវជនវៀតណាមចំនួន ៧នាក់បានចូលរួមក្នុងវេទិកាយុវជនអាស៊ានលើកទី ១១

ចូលរួមក្នុងសកម្មភាពទាំងនេះ គណៈប្រតិភូបានពិភាក្សាលើប្រធានបទដូចជា អប់រំ សេដ្ឋកិច្ចឌីជីថល យុវជននិងសហ គមន៍។
តាមការអញ្ជើញរបស់គ លេខាធិការដ្ឋានអាស៊ាននិងក្រសួងវប្បធម៌     យុវជននិងកីឡាប្រ៊ុយណេដារូសាឡឹមមជ្ឈឹមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញនិងគណៈកម្មាធិការជាតិទទួលបន្ទុក យុវជន វៀតណាម នឹងបញ្ចូនគណៈប្រតិភូយុវជនវៀតណាមចំនួន ៧រូប ចូលរួមវេទិកាយុវជនអាស៊ានលើក ទី ១១ ដែលត្រូវប្រព្រឹត្តទៅពេញមួយខែសីហា ឆ្នាំ២០២១ តាមប្រព័ន្ធអ៊ីនធឺរណែត។

ដោយមានប្រធានបទ “ត្រៀមជាស្រេចសម្រាប់អនាគតក្នុងស្ថានភាពធម្មតាថ្មី” គោលដៅនៃវេទិកានេះ គឺបង្កើតឱកាសសម្រាប់យុវជនអាស៊ាន ចូលរួមក្នុងការពិភាក្សា ដើម្បីបង្កើតគោលគំនិតនិងគំនិតផ្តួចផ្តើមនានា ទាក់ទងនឹងការលើកកម្ពស់តួនាទីរបស់យុវជន ក្នុងការអភិវឌ្ឍប្រកបដោយស្ថេរភាព កសាងជំនាន់យុវជនមួយ ដោយបានត្រៀមខ្លួនចំពោះរាល់កាលានុវត្តន៍ភាពនិងបញ្ហាប្រឈមនាពេលអនាគត។

ចូលរួមក្នុងសកម្មភាពទាំងនេះ គណៈប្រតិភូបានពិភាក្សាលើប្រធានបទដូចជា អប់រំ សេដ្ឋកិច្ចឌីជីថល យុវជននិងសហគមន៍។ ជាពិសេស គណៈប្រតិភូវៀតណាមកំពុងមានគំនិតផ្តួចផ្តើមណែនាំអំពីវប្បធម៌ ប្រទេសជាតិនិងប្រជាជនវៀតណាម ក្នុងគោលបំណងរួមចំណែកក្នុងការស្នាដៃរួម “ASEAN Zine”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top